ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯក​ឧត្តម ដួងតា​រា បាននាំយកអំ​ណោយ​របស់​សម្ដេចតេជោ ផ្តល់​ជូនប្រជាពលរដ្ឋ រងគ្រោះ​ដោយ​សារទឹកជំនន់ នៅក្នុងខណ្ឌ​ដង្កោ
Thu,22 October 2020 (Time 09:03 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 479នាក់)


រាជធានីភ្នំពេញ៖ដោយមើលឃើញពីទុកលំបាករបស់បងប្អូន​ប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយសារ​ទឹកជំនន់​ជន់លិច ឯកឧត្តម ដួងតារា ជំនួយកា​រផ្ទាល់​ស​ម្តេចតេ​ជោ​បានយក​អំណោយ​របស់​សម្ដេច​អគ្គម​ហាបតីតេជោហ៊ុន​សែននិង​សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចែកជូន​ដល់ប​ងប្អូនប្រជាពលរដ្ឋ នៅក្នុង​សង្កាត់ព្រៃស ខណ្ឌដង្កោ រា​ជធានីភ្នំពេញ។
នាឱកាសនោះឯកឧត្តម ដួងតារា បានមា​នប្រសាសន៍ថា ជានិច្ចជាការ សម្ដេចតេជោហ៊ុនសែន​តែង​តែ​នៅជិ​តជា​មួយប​ងប្អូនប្រជាពលរដ្ឋជានិច្ច តែងតែយ​កចិត្តទុកដាក់ជួយ​បងប្អូនប្រជាពល​រដ្ឋដែល​រង​គ្រោះដោយសារធម្មជាតិនិងជួយ​បងប្អូន ពេលជួប​ទុក្ខលំបាកផ្សេងៗ ហើយសម្ដេច​មិនទុកឲ្យបង​ប្អូនប្រជាពល​រដ្ឋណាម្នាក់ឯកា​ឡើយ។
ក្នុងនោះឯកឧត្តម បានអំពាវនាវឱ្យបងប្អូនប្រ​ជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជូនគ​ណបក្សប្រ​ជាជនកម្ពុជា ដើម្បីបន្តឱ្យស​ម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្ត​ទៀត ដើម្បី​ឱ្យប្រទេ​សកម្ពុជា​យើងមានសន្តិភាព មានការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជាយើង។
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គម​ហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ជន់លិច ក្នុងមួយ​គ្រួសារ​ទទួលបាន អង្ករ២៥គីឡូ ទឹកសុទ្ធវីតាលមួយកេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ មីមួយកេស ភេសជ្ជៈមួយ​ដប ថវិកាចំនួន៥ម៉ឺនរៀល រួមនឹ​ងថវិកាសមាគម សហគ្រិនចិនជាំង ​ស៊ូនៅកម្ពុជា ២០០០០រៀលទៀត សរុបទាំងអស់ថវិកា៧ម៉ឺនរៀលផងដែរ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ