ខេត្តស្វាយរៀង៖មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាសកិច្ចការប្រគួតប្រជែងនិងបង្រាបការក្លែងន្លំ(កបប)បានចុះពិនិត្យទំនិញនៅក្នុងផ្សារវាលយ័ន្តនិងនៅមុខមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងក្រុងស្វាយរៀងដែលមានអាជីវករលក់គ្រឿងឧបភោគបរិភោគ បានរកឃើញត្រីងៀតបបែលចំនួន៧kgនិងពពុះសណ្តែក៥kg មានសារធាតុគីមី។លោក ផឹងនិលបានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានថាមន្ត្រីជំនាញក៏បានសហការជាមួយលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានចុះពិនិត្យទំនិញនៅផ្សារវាលយន្តបានរកឃើញត្រីងៀតបបែលនិងពពុះសណ្ដែកមានសារធាតុគីមី។លោកបានបន្តថាដើម្បីប្រកួតប្រជែងទប់ស្កាត់ការក្លែងបន្លំ ទៅលើគ្រឿងឧបភោគបរិភោគដែលមានសារធាតុគីមីនិងហួសកាលបរិច្ឆេទនោះមន្ត្រីជំនាញបានចុះត្រួតពិនិត្យនិងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។លទ្ធផលក្រោយការចុះអនុវត្តបានបានរកឃើញសារធាតុគីមីដូចជា៖– ត្រីងៀតបបែលចំនួន ៧kgនិងពពុះសណ្ដែកចំនួន៥kgមានសារធាតុគីមី(Borax)ហើយមន្ត្រីជំនញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយនៅថ្ងៃទី២០តុលាឆ្នាំ២០២០នេះ។លោកបានបន្តថា ក្រោយមកឱ្យម្ចាស់អាជីកតធ្វើកិច្ចសន្យាមិនអោយមានលក់លើកទី ២ ទៀតទេ ហើយបើសិនមានករណីលើកទី២ ទៀតនោះលោកនិងក្រុមការងារធ្វើការផាកពិន័យទៅតាមនីតិវិធីច្បាប់អនុក្រឹត្យបានផ្សព្វផ្សាយលេខ ១៣៣ស្ដីអំពីលទ្ធផលចិញ្ចឹមទារកនិងកុមារលើសំបកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ។លោកក៏បានធ្វើការណែនាំនិងពន្យល់ដល់អ្នកលក់និងអ្នកទិញមុននឹងទិញរបស់អ្វីមួយត្រូវត្រួតពិនិត្យកាលបរិច្ឆែតឲ្យបានច្បាស់លាស់ ព្រោះថារបស់ក្លែងក្លាយឬខួចគុណភាពពេលយើងបរិភោគទៅធ្វើឲ្យប៉ះពលដល់ក្រពះក្រលៀន មានជំងឺរ៉ាំរ៉ៃអាចស្ដាប់ដល់អាយុជីវិតទៀតផង៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ