ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ គេហទំព័រសម្លេងខ្មែរពិត || ទំនាក់ទំនងចាងហ្វាងការផ្សាយ លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញកងកំលាំងទាំងបី អញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលត្រូវបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១៣០ គ្រួសារ នៅស្រុកអង្គស្នួល
Sat,17 October 2020 (Time 09:07 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 41នាក់)


ខេត្តកណ្តាល ៖ ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ កងកំលាំងទាំងបី និងអាជ្ញាធរស្រុកអង្គស្នួល អញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១៣០ គ្រួសារ មកពីភូមិចំនួន០៧ ក្នុងភូមិសាស្រ្តឃុំព្រៃពួច ក្នុងនោះមានភូមិប្រមរ ភូមិត្រពាំងរាំង ភូមិព្រៃមាន ភូមិពាម ភូមិទ្រា និងភូមិទួលសាលា ក្នុងស្រុកអង្គស្នួលមកទីទួលសុវត្ថិភាព។
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត សូមឱ្យបងប្អូនប្រជាពលរដ្ឋ កុំមានការភ័យខ្លាច ព្រោះថាអាជ្ញាធរខេត្តមិនបណ្ដោយ ឬទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរស្រុកអង្គស្នួល និងកងកំលាំងទាំងបី ត្រូវត្រៀមគ្រប់មធ្យោបាយ ដើម្បីជួយប្រជាពលរដ្ឋ ដែលកំពុងទទួលរងនូវការជន់លិច មករកទីទួលសុវត្ថិភាព។ ហើយទីទួលសុវត្ថិភាពនេះ ត្រូវត្រៀមនៅអាហារគ្រប់គ្រាន់ មានទឹកស្អាត មានថ្នាំពេទ្យ និងសម្ភារៈសម្រាប់ស្នាក់នៅផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងសូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ធម្មជាតិនេះ ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឱ្យលេងទឹក ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាត ទ្រព្យសម្បត្តិជាយថាហេតុ។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តកណ្តាល បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងព្រែកត្នោត និងរងប៉ះពាល់ ក្នុងនោះស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។
ក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភប្រជាពលរដ្ឋ ក្នុងម្នាក់ៗ ថវិកា៤ម៉ឺនរៀល៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ