ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អត្តពលិក៩០នាក់ចូលរួមការប្រកួតកីឡាតេក្វាន់ដូស្ទីល (WT)ជើងឯកថ្នាក់ជាតិ២០២០នេះ
Sat,17 October 2020 (Time 09:00 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 455នាក់)


(ភ្នំពេញ)៖ កីឡាករ-កីឡាការិនី និងប្រតិភូចំនួន១១៩នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូស្ទីល (WT)ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៥ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឺកហាត់កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិរៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូស្ទីល (WT)។
ការប្រកួតជើងឯកថ្នាក់ជាតិ២០២០នេះមានកីឡាករ-កីឡាការិនីចំនួន៩០នាក់ក្នុងនោះកីឡាការិនីចំនួន៤១ ចំណែកប្រតិភូចំនួន២៩នាក់សរុបចំនួន១១៩នាក់មកពីក្លិបចំនួន២៩ដោយមានវិញ្ញាសាប្រកួតចំនួន១៧នោះបែងចែកចេញជា២ផ្នែកធំៗគឺវិញ្ញាសាមេគុន និងវិញ្ញាសាប្រយុទ្ធ។ ចំពោះវិញ្ញាសាមេគុនមានវិញ្ញាសាចាប់ពីអាយុ១៤ដល់២៨ឆ្នាំរួមមាន៖មេគុនឯកត្តជនបុរស(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាមេគុនមានវិញ្ញាសាចាប់ពីអាយុ១៤ដល់២៨ឆ្នាំរួមមាន៖មេគុនឯកត្តជននារី(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាមេគុនមានវិញ្ញាសាចាប់ពីអាយុ១៤ដល់២៨ឆ្នាំរួមមាន៖មេគុនគូ បុរស និងនារី(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) មេគុនទី៦ (Yook Jang )ដល់មេគុនទី១២ (Pyongwon) មេគុនក្នុងម្នាក់អាចប្រកួតបាន២វិញ្ញាសា។
ចំណែកវិញ្ញាសាប្រយុទ្ធមាន១២ចែកចេញ២ផ្នែក គឺផ្នែកបុរសមាន៨វិញ្ញាសា រួមមានវិញ្ញាសាប្រយុទ្ធទម្ងន់៤៨គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥១គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥៤គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥៨គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាប្រយុទ្ធទម្ងន់៦៣គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង)។
រីឯវិញ្ញាសាប្រយុទ្ធទម្ងន់៦៨គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៧៥គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាប្រយុទ្ធទម្ងន់៨៧គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង)។
ដោយឡែកវិញ្ញាសានារី៤ដូចជា វិញ្ញាសាប្រយុទ្ធទម្ងន់៤៦គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៤៩គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥៣គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាប្រយុទ្ធទម្ងន់៥៧គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង)៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ