ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ គេហទំព័រសម្លេងខ្មែរពិត || ទំនាក់ទំនងចាងហ្វាងការផ្សាយ លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
Updateនារីខ្មែរដែលចាញ់បោកគេនៅ{ចិន}រយៈពេល២ឆ្នាំ!នឹងមកដល់កម្ពុជានៅថ្ងៃទី២២នេះ
Fri,16 October 2020 (Time 04:53 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 33នាក់)


(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនថា៖ តាមរយៈការអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងសៀងហៃ ។ នារីខ្មែរឈ្មោះ សែម ស្រីពេជ្រ នឹងទទួលបានទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ពីអាជ្ញាធរ{ចិន}នៅថៃ្ងទី១៦ខែតុលា ឆ្នាំ២០២០។ ក្រោយបានទិដ្ឋាការ នាងនឹងជិៈរថភ្លើងមកស្នាក់នៅបណ្តោះអាសន្ន នៅស្ថានអគ្គកុងស៊ុលនៅ(សៀងហៃ) ។ រង់ចាំដំណើរតាមយន្តហោះមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ សូមរម្លឹកថា៖ ថ្មីៗនេះមាននារីខ្មែរម្នាក់បានឡាយវីដេអូ តាមហ្វេសប៊ុកឱ្យសម្តេច ហ៊ុន សែន ជួយរឿងចាញ់បោកគេ២ឆ្នាំ នៅប្រទេស(ចិន)នោះ រកឃើញហើយ នាងនិងមកដល់កម្ពុជានៅចុងសប្ដាហ៍នេះ!។ ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវរហូតរកទីលំនៅ នឹងឈ្មោះនាងឃើញ។ ជាមួយគ្នានោះ!ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។ បានបញ្ជាក់ឲ្យដឹងថា៖ ពលការិនីម្នាក់ដែលបានធ្វើវីដេអូឃ្លីបបង្ហោះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ ខ្លួនត្រូវបានមេខ្យល់ឆបោកឲ្យទៅធ្វើការងារនៅឯប្រទេសចិន អស់ជាងពីរឆ្នាំ។ ដោយរងទុក្ខលំបាក និងស្នើសុំសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍។ ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជា ជាទឹកដីកំណើតរបស់ខ្លួនវិញនោះ ត្រូវបានស្រាវជ្រាវរកឃើញអត្តសញ្ញាណ និងកន្លែងស្នាក់នៅឯប្រទេសចិននោះហើយ ។ លោកថានាងនិងត្រូវបានអន្តរាគមន៍រំដោះឲ្យមកស្នាក់នៅបណ្តោះអាសន្ន នៅស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ ។ ដើម្បីរង់ចាំរៀបចំបំពេញបែបបទបញ្ជូនត្រឡប់មកកម្ពុជាវិញនៅចុងខែតុលា ឆ្នាំ២០២០ នេះ។ លោកបានឲ្យដឹងថា៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានជំនាញបានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ស្ដីពីព័ត៌មានលើគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដែលបានបង្ហោះជាឃ្លីបវីដេអូរយៈពេល១នាទី និង៤៩វិនាទី អះអាងថានាងត្រូវចាញ់បោកមេខ្យល់ទៅប្រទេសចិន និងស្នើសុំឲ្យជួយសង្គ្រោះ និងបញ្ជូននាងត្រឡប់មកកម្ពុជាវិញ។ អនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងសេនាធិការ និងមតិចង្អុលដឹកនាំ ។ ពីអគ្គស្នងការរងទទួលផែនយុត្តិធម៌ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។ ចាត់មន្ត្រីជំនាញចូលទំនាក់ទំនងក្នុងគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដោយស្នើសុំផ្ដល់ព័ត៌មាន អំពីអាសយដ្ឋានដែលនាងកំពុងស្នាក់នៅប្រទេសចិន និងសាច់ញាតិ លេខទូរស័ព្ទទំនាក់ទំនងនៅប្រទេសកម្ពុជា ។ និងដោយទទួលបានកិច្ចសហការល្អបំផុតជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លេខាធិការដ្ឋានក្រុមការងារសហប្រតិបត្តិការមេគង្គឡានឆាង និងអង្គភាពពាក់ព័ន្ធធ្វើការស្រាវជ្រាវ ទើបដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានផ្ដល់ព័ត៌មានមកថា ស្ថានអគ្គកុងស៊ុលនៃព្រះរាជណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ ។ បានធ្វើកិច្ចសហការជាមួយសមត្ថកិច្ចចិនជួយសង្គ្រោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ រីណា រីណា បានហើយនៅខេត្តជីជាំង ប្រទេសចិន ដែលមានឈ្មោះពិតគឺ សែម ស្រីពេជ្រ ( SEM SREY PHECH) កើតថ្ងៃទី ១៦/០៥/១៩៩៤ មានស្រុកកំណើតនៅភូមិល្វាត្បូង ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម៕(សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ