(ភ្នំពេញ)៖ លោក ឃួន សុវណ្ណ ជាមន្ដ្រីយោធាពាក់សក្តិ ផ្កាយ១ មានតួនាទីជានាយករង អធិការដ្ឋាន នៃអគ្គបញ្ជាការ និនិងប្រពន្ធត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនបានហើយ យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្ដឹងចោទប្រកាន់បោកប្រាស់លុយរាប់ម៉ឺនដុល្លារ ថ្លៃរត់ការចូលបម្រើការងាររដ្ឋបានជាដូចជា ទាហាន ប៉ូលីស និងគ្រូបង្រៀនជាដើម។មន្ដ្រីអាវុធហត្ថជាន់ខ្ពស់លើផ្ទៃប្រទេស បានថ្លែងប្រាប់សារព័ត៌មាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ និងភរិយា ឈ្មោះ ទ្រី ណាត ជាមន្ដ្រីនគរបាលជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃ ត្រូវបានឃាត់ខ្លួន និងកំពុងធ្វើការសួរនាំ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។បណ្តាញសង្គមហ្វេសប៊ុក បានបញ្ជាក់ថា ចង់ចូលទាហាន police PM គ្រូបង្រៀន អស់ម្នាក់ 6500$! ប្រជាពលរដ្ឋចំនួន ១៨ នាក់ ត្រូវបានលោកផ្កាយ ១ ឃួន សុវណ្ណ នាយករងអធិការកិច្ចអគ្គបញ្ជាការ បោកប្រាស់អស់លុុយខ្ទង់ ១០០.០០០ ដុល្លារ ។ ព្រាយញីឈ្មោល ២ក្បាលនេះ កំពុងតែធ្វើព្យុះភ្លៀងពេញផ្ទៃប្រទេសហើយ ដោយដើរលួងលោមបោកប្រាស់ ពលរដ្ឋនៅខេត្តឆ្ងាយៗដាច់ស្រយាល ដោយយករូបភាព អាព្រាយខាងប្រុស ជាឯកឧត្តម ផ្កាយ១ កាន់ខាងរើសទ័ពចូលបំរើការងារ ចំណែកនាងព្រាយខាងស្រី ដើរតួរជាជំទាវ ផ្កាយ៣ (អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ) និងថាជាខ្សែថ្នាក់កំពូល រើសទ័ព រើសប៉ូលីស រើសគ្រូ គឺនាងនេះ អាចសុំបានទាំងអស់ ឲ្យ តែឲលុយវាមក វាជួយបានទាំងអស់។មុននិងឈានទៅការបោកលុយបានជាប្រពន្ធ័ ក្នុងភូមិបាណក់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ៖ ២ក្បាលនេះ វាដើរតួរជាមនុស្សធម៍ ចែកអំណោយ ជាអាយកូមវិទ្យុរទាក់ទង ឲ្យ ប្រជាការពារ ១គ្រឿង ២០ដុល្លារ ចំនួន ៥គ្រឿង និងចែកខោអាវ ឲប្រជាការពារ ១កំផ្លេរ២០ដុល្លារចំនួន ៨កំផ្លេរ ហើយនិងការយករូបមន្ត ចុះសួរសុខទុក្ខ ចែកអំណោយ ដល់ចាស់ៗក្រីក្រ ឲអ្នកភូមិឃើញថា២ក្បាលវានេះ ជាមនុស្សល្អ ជាអ្នកធំ មានលុយ មុខមាត់ពិតៗ ព្រោះទូរសព្ទ័ ២នាក់នេះ មានរូបថត សុំ selfie ជាមួយថ្នាក់ដឹកនាំទាំងអស់។មាន ប្រជាពលរដ្ឋចំនួន ១៨នាក់បានឡើងមកដាក់ ពាក្យបណ្តឹងទៅ កងរាជអាវុធហត្ថផ្ទៃប្រទេសហើយដែរ សូមប្តឹងឈ្មោះ ឃួន សុវណ្ណ មានមុខរបរជាមន្ត្រីយោធា ពាក់ផ្កាយ១ នាយករងអធិការកិច្ច អគ្គបញ្ជាការ , និង ប្រជាពលរដ្ឋ ១ក្រុមទៀត ចំនួន ជាង ២០នាក់ ក៏បានដាក់ពាក្យបណ្តឹងទៅឈ្មោះ ទ្រី ណាត់ រួចរាល់ផងដែរ ។ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ដែរ ខ្ញុំសូមសំណូមពរ ឲប្រជាពលរដ្ឋទាំងអស់ នៅស្រុកជិត ឆ្ងាយក្តី សូមកុំចាញ់បោកការឃោសនារបស់ក្រុមទុច្ចរឹក គឺបច្ចុប្បន្ននេះក្រោមការដឹកនាំ កំណែទម្រង់សុីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺគ្មានការស៊កប៉ាន់ យកលុយ ពីបេក្ខជន ចូលធ្វើមន្ត្រីរាជការ ដោយមិនមានការប្រលង ជ្រើសរើសទៅតាមក្របខណ្ឌ័របស់មន្ត្រីរាជការនោះឡើយ ហើយក៏ផ្តើមចេញពីសមត្ថភាព គ្មានខ្សែ បក្សពួក ដូចការលើកឡើងរបស់ក្រុមជនឆបោកនោះដែរ ។បើមានករណី ឆបោកដូចរូបភាពខាងលើ ពលរដ្ឋត្រូវប្តឹងទៅអាជ្ញាធ័រមូលដ្ឋាននៅក្បែផ្ទះ និងអាចដាក់ពាក្យទៅ ស្ថាបន័ប្រឆាំងអំពើពុករលួយ ជាដើម។ល។ ឬតាមរយះលេខ ប៉ូលីសក្រុង 012 999 999 /២៤ម៉ោង ក្នុងការបំរើពលរដ្ឋ ។យោងតាមរបាយការណ៍បានបញ្ជាក់ថា ទទួលបានប្រជាពលរដ្ឋជាច្រើននាក់ ខ្លះចាញ់បោកចាប់ពី១៥០០ដុល្លារ រហូតដល់ជាង៦០០០ដុល្លារ ទៅលើបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ ដើម្បីឲ្យពួកគេរត់ការនាំកូនចៅរបស់ខ្លួនឲ្យចូលធ្វើជានគរបាល ជាទាហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម។ បើទោះបីទំហំទឹកប្រាក់មិនទាន់អាចបញ្ជាក់ពិតប្រាកដ ប៉ុន្ដែចន្លោះពី១០ ទៅ២០ម៉ឺនដុល្លារ ដែលពួកគេបានបោកប្រាស់ពីប្រជាពលរដ្ឋ។យោងតាមប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋជាច្រើននាក់ ធ្លាក់ខ្លួនក្នុងអំពើឆបោកដោយសារពីរនាក់ប្ដីប្រពន្ធនេះ ក៏ព្រោះតែប្រជាពលរដ្ឋបានស្គាល់ពួកគេ ធ្លាប់បានចុះចែកអំណោយជូនប្រជាជននៅតំបន់ដាច់ស្រយាលជាច្រើនលើក រហូតធ្វើឲ្យពួកគាត់ជឿទុកចិត្ត ទើបមកពឹងពាក់យ៉ាងដូច្នេះ។តាមព័ត៌មានប្រជាពលរដ្ឋដែលរងគ្រោះនោះ ខ្លះបានលក់គោក្របី និងដីស្រែចំការ ដើម្បីយកលុយទៅឲ្យពួកគេទាំងពីរនាក់ប្ដីប្រពន្ធ រត់ការចូលបម្រើការងាររដ្ឋ ប៉ុន្ដែនៅទីបំផុតម្នាក់ៗ មិនទទួលបានលទ្ធផលនោះឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ