ថ្ងៃអង្គារ៍ ទី១៦ ខែកក្កដា ឆ្នាំ២០៥០ គេហទំព័រសម្លេងខ្មែរពិត || ទំនាក់ទំនងចាងហ្វាងការផ្សាយ លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​តារា​ចម្រៀង​លោក អាន វិសាល ត្រូវ​ក្មេងស្ទាវ​វាយ​មួយ​ញញួរ​ចំ​ក្បាល​បណ្ដាល​អោយ​រងរ​បួស​ធ្ងន់ ដោយ​គ្រាន់តែ​…
Sun,10 March 2019 (Time 11:03 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 109នាក់)


​ភ្នំពេញ​៖ លោក អាន វិសាល តារាចម្រៀង​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​ម្ចាស់​បទ “​ទឹកភ្នែក​ខ្ទើយ​” ត្រូវបាន​ក្រុមក្មេងស្ទាវ​មួយក្រុម បាន​វាយ​មួយ​ញញួរ​ចំក្បាល បណ្ដាលឲ្យ​រងរបួស​ធ្ងន់ កាលពី​ម៉ោង​ប្រហែល​១១៖៣០​នាទី​យប់​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៩ តាម​បណ្ដោយ​នៅ​ផ្លូវ​លេខ​113 ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​ការបញ្ជាក់​ពី​ស្ដ្រី​ម្នាក់ មិនដឹង​ជា​ប្រពន្ធ ឬ​ជា​បងស្រី​របស់​លោក អាន វិសាល បាន​ប្រាប់​មក​ក្រុមការងារ​សារព័ត៌មាន ឲ្យដឹងថា រឿងរ៉ាវ​ដំបូង លោក អាន វិសាល បាន​ចេញ​ពី​ហាង​មួយកន្លែង ដែល​គាត់​ច្រៀង ហើយក៏​បាន​ធ្វើដំណើរ ដោយ​ជិះ​ម៉ូតូ CD មួយគ្រឿង ធ្វើដំណើរ​ដល់​ផ្លូវ 113 ក៏​បាន​ចុះ​ទៅ​ទិញ​អីវ៉ាន់​ចាប់ហួយ​ហូប បន្ទាប់មក​ក៏​ស្រាប់តែ​ក្រុមក្មេងស្ទាវ​ជិះ​ម៉ូតូ​មក​ដល់​ជិត​គាត់ ហើយ​បើក​រេ​ពេញ​ផ្លូវ លោក អាន វិសាល បាន​ប្រាប់ថា អូន​បើក​ម៉ូតូ​ប្រុងប្រយ័ត្ន កុំ​បើក​រេ​ចឹង ប្រយត្ន័​ប៉ះ​គេ ស្រាប់តែ​ក្មេង​ស្ទាវ​នោះ ខឹង​ជិះ​មក​ឈប់​មុខ​តូប​លក់​អីវ៉ាន់​មួយ​កន្លែង​នៅ​កែង​នឹង​ផ្លូវ 113 ដែល​គេ​ស្គាល់​ថា ជា​កន្លែង​ម្ដាយ​ក្មេងស្ទាវ​នោះ បន្ទាប់​មក​ក្រុម​ក្មេងស្ទាវ​នោះ ក៏​ដើរ​ចូល​កន្លែង​លក់​អីវ៉ាន់​រួច ទាញ​ញញួរ​មក​វាយ​លើ​លោក អាន វិសាល ចំ​ក្បាល​ពេញទំហឹង បណ្ដាលឲ្យ​របួសធ្ងន់​។​

​ស្ត្រី​ខាងលើ បន្តថា ក្រោយមក​ក្រុម​ក្មេងស្ទាវ​នោះ ប្រុង​លើក​ញញួរ​វាយ​ថែម​ទៀត គាត់​បាន​ចូល​ទៅ​ជួយ ស្រាប់តែ​ក្មេង​ស្ទាវ បាន​វាយ​គាត់​ទៀត​ផង រួច​ហើយ​ក្រុង​ក្មេងស្ទាវ​ទាំងនោះ ក៏​បាន​រត់គេច​ពី​កន្លែងកើតហេតុ​បាត់ទៅ ហើយ​គាត់​បាន​ហៅ​រថយន្ត​ដឹក​លោក អាន វិសាល ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​មក​ដល់ ហើយ​បាន​ប្រាប់​ឲ្យ​បង​ស្រីម្នាក់ ដែល​ជួយ​លោក អាន វិសាល ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច ចុះ​រក​ក្រុម​ក្មេងស្ទាវ​នោះ ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ផ្លូវច្បាប់​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ