ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្រសួង​ពាណិជ្ជកម្ម​ផ្ដល់​ប្រតិភូកម្ម នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់ ប្រភព​ដើម​ទំនិញ​នាំចេញ​កសិផល ជូន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចំនួន​៤ នៅ​ប៉ែក​ឦសាន​ប្រទេស​
Sun,10 March 2019 (Time 10:57 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 695នាក់)


ខេត្ត​ក្រចេះ​៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មិនា ឆ្នាំ​២០១៩ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​អញ្ចើញ​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ ការផ្ដល់​ប្រតិភូកម្ម​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រ​ង​ឌី (CO FORM D) តាម​ប្រពន្ធ័​ស្វិយប្រវត្តិកម្ម​សម្រាប់​នាំចេញ​កសិផល ជូន​មន្ទីរ​ពាណិជ្ជកម្ម ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​មណ្ឌលគិរី នៅ​សណ្ឋាគារ លី​ជឺ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ដោយ​មាន​ការចូលរួម​ពី​អភិបាល​ខេត្ត​ក្រចេះ ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ត្បូងឃ្មុំ ស្ទឹងត្រែង និង​មណ្ឌលគិរី ព្រមទាំង​វត្តមាន​ចូលរួម​ពី ប្រធាន អនុប្រធាន អាជិ​វករ សិស្ស​និសិត្ស ប្រម​ណ​ជា​២៥០​នាក់​។​

​លោក ជា វេង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ក្រចេះ បានឲ្យដឹងថា ខេត្ត​ទាំង​៤ រួមមាន​៖ ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​មណ្ឌលគិរី កសិផល​ដែល​មាន​សក្តានុពល​សម្រាប់​នាំចេញ គឺ​
​ខេត្ត​ក្រចេះ មាន កៅស៊ូ ស្រូវ ដំឡូង​មី គ្រាប់ស្វាយចន្ទី ម្រេច ពោត​ក្រហម សណ្តែងសៀង និង​ថ្នាំជក់ ។​
​ខេត្ត​ត្បូងឃ្មុំ មាន កៅស៊ូ ដំឡូង​មី គ្រាប់ស្វាយចន្ទី ម្រេច ពោត​ក្រហម និង​ថ្នាំជក់​។​
​ខេត្ត​ស្ទឹងត្រែង មាន កៅស៊ូ ដំឡូង​មី គ្រាប់ស្វាយចន្ទី ម្នាស់​ទឹកឃ្មុំ ស្វាយកែវ​រមៀត សណ្តែកសៀង និង​ត្រី​។​
​ខេត្ត​មណ្ឌលគិរី មាន ស្រូវ ដំឡូង​មី កៅស៊ូ ម្រេច ស្វាយចន្ទី កាហ្វេ និងប័រ​។​

​លោក​បន្តថា ដោយឡែក សម្រាប់​ខេត្ត​ក្រចេះ ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​តាម​ច្រក​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៨ សរុប​ទឹកប្រាក់​នាំ​ចេញ​ចំនួន ៩៦,៧៩៥,២២២,៧៨៥ រយ​រៀល (​ប្រាំបួន​ម៉ឺន ប្រាំមួយ​ពាន់ ប្រាំពីរ​រយ​កៅសិប​ប្រាំ​លាន ពីរ​រយ​ម្ភៃ​ពីរ​ពាន់ ប្រាំពីរ​រយ​ប៉ែតសិប​ប្រាំ​រយ​រៀល​) ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ មាន​ការកើនឡើង​ចំនួន ៧១,៧២១,៩១១,៥៨៥ រយ​រៀល (​ប្រាំ​ពីរម៉ឺន មួយ​ពាន់ ប្រាំពីរ​រយ ម្ភៃ​មួយ​លាន ប្រាំបួន​រយ ដប់​មួយ​ពាន់ ប្រាំ​រយ​ប៉ែតសិប​ប្រាំ​រយ​រៀល​)​។​

​មានប្រសាសន៍​ស្វាគមន៍​នា​ឱកាស​នោះ ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បាន​លើកឡើង​ថា នា​ពេលកន្លងមក រដ្ឋបាល​សាលា​ខេត្តក្រចេះ បានចេញ លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម ពាណិជ្ជកម្ម សេវាកម្ម​ជូន​អាជីវករ​បាន​ចំនួន ៣០៦​អាជីវកម្ម និង​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​លោហធាតុ ត្បូងថ្ម​មាន​តំលៃ​ជាង​គ្រឿងអលង្ការ​ជូន​អាជីវករ​បាន​ចំនួន ៨២ អាជីវកម្ម សរុប ៣៨៨​អាជីវកម្ម និង​បាន​ផ្តល់​ប្រឹក្សា ជួយ​សម្រួល​ដល់​ពាណិជ្ជករ​ដែល​មាន​បំណង​ចង់​បង្កើត​អាជីវកម្ម ការចុះបញ្ជី​ពាណិជ្ជកម្ម ជា​សហគ្រាស​ក្រុមហ៊ុន ចុះបញ្ជី​ម៉ាក និង​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់ ការប្រកប​អាជីវកម្ម​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ត​ថា​ខេត្ត​មាន​ផ្សារ​ធំ​ចំនួន ៧​កន្លែង និង និង​មូលដ្ឋាន​អាជីវកម្ម ពាណិជ្ជកម្ម​ចំនួន ១,៦៥៧​កន្លែង ព្រមទាំង​មាន​ក្រុមហ៊ុន​កំពុង​ធ្វើ​ពាណិជ្ជកម្ម មាន​ទីតាំង​ក្នុង​ខេត្ត ចំនួន ៨៩​ក្រុមហ៊ុន សាខា​ក្រុមហ៊ុន​ចំនួន​២៨ សហគ្រាស​ចំនួន​៥៦ និង​មាន​ច្រក​សម្រាប់​នាំចេញ​នាំ​ចូល​ទៅកាន់​ប្រទេស​ចំនួន 2 គឺ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ និង​ច្រកទ្វារ​ទ្វេភាគី​ជ័យ​ឃ្លាំង ដែល​ធ្វើអោយ​ការនាំចេញ​នាំចូល​ទំនិញ​មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់​។​

​មានប្រសាសន៍​ថ្លែង​ក្នុង​ពិធី​ផ្ដល់​ប្រតិភូកម្ម នា​ព្រឹក​នោះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍​លើកឡើងថា ក្រសួង​បាន​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ការផ្ដល់​ប្រតិភូក​ម្ម​នៃ​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទម្រ​ង​ឌី (CO FORM D) តាម​ប្រពន្ធ័​ស្វិយប្រវត្តិកម្ម​សម្រាប់​នាំចេញ​កសិផល ជូន​មន្ទីរ​ពាណិជ្ជកម្ម ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​មណ្ឌលគិរី ដោយ​ខេត្ត​ទាំង​បួន​នេះ ជា​ខេត្ត​អាទិភាព​ដែល​ស្ថិតក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍ កម្ពុជា ឡាវ និង​វៀតណាម ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការកាត់បន្ថយ​គំលាត​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​នៅតាម​បណ្តា​ខេត្ត​ទាំងនោះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​ថា ក្រសួង​នឹង​បន្ត​ផ្ដល់​ប្រតិភូកម្ម​នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ផ្សេងទៀត ដែល​ទាមទារ​ឲ្យមាន​ពេលវេលា​គ្រប់គ្រាន់​សមស្រប​ក្នុង​ការបំពាក់​សម្ភារៈ​ប​ច្ចេកទេស​និង​ការបណ្ដុះបណ្ដាល​ដល់​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​តាម​រាជធានី​ខេត្ត​ជា​មុន ដើម្បី​ក​ម្រឹត​ជំនាញ​នៃ​វិធាន​ដើមកំណើត​ទំនិញ ក៏ដូចជា​ការប្រើប្រាស់​ប្រពន្ធ័​ស្វិយប្រវត្តិ​កម្ម​នៃ​ការ​ចេញ​វិញ្ញាបនបត្រ​ដើមកំណើត​ទំនិញ​ផងដែរ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ