ក្រចេះ៖ ស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៩ នៅខេត្តក្រចេះ បានរៀបចំវេទិការយុវជន តំបន់ត្រីកោណអភិវឌ្ឍន៍លើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ថ្លែងក្នុងពិធីបើក លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានប្រតិភូយុវជនកម្ពុជា បានឲ្យដឹងថា វេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី៨ ដែលគណៈប្រតិភូយុវជនទាំង៣ប្រទេសបានមកជួបជុំគ្នានេះ គឺជាព្រឹត្តិការណ៍រៀបចំឡើងបន្តវេនបន្ទាប់ពី វេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍ដូចទី៧ ដែលបានរៀបចំឡើងនៅក្នុងឆ្នាំ ២០១៧ ខេត្តប៊ិនហ្វ៉ឺក សាធារណៈសង្គមនិយមវៀតណាម។ សេចក្តីថ្លែងការណ៍រួមរបស់វេទិការយុវជន តំបន់ត្រីកោណអភិវឌ្ឍន៍ ត្រូវបានកំណត់យកជា ធាតុចូល ដ៏មានសារៈសំខាន់សម្រាប់រាយការណ៍ក្នុង កិច្ចប្រជុំគណៈកម្មាធិការជាតិសម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ’កម្ពុជា-ឡាវ-វៀតណាម ដើម្បីផ្ដល់ឱ្យ ប្រមុខរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ធ្វើសេចក្តីសម្រេចបានត្រឹមត្រូវ និងរៀបចំបាននូវគោលនយោបាយ និងកម្មវិធីជាតិអភិវឌ្ឍន៍យុវជនឆ្លើយតបទៅនឹងតម្រូវការរបស់យុវជន។នៅក្នុងកិច្ចប្រជុំយុវជន តំបន់ត្រីកោណអភិវឌ្ឍន៍ គឺពិភាក្សាលើ របៀបវិរៈ ៣ សំខាន់ៗ៖ ១-យុវជននិងបច្ចេកវិទ្យា, ២- យុវជននិងជំនាញសតវត្សទី២១ និងទី៣-យុវជននិងសហគ្រិនភាព។ គណៈប្រតិភូយុវជនទាំងអស់នឹងធ្វើទស្សនកិច្ចសិក្សា លើទីតាំងចំនួន 3 កន្លែង ក្នុងក្រុងក្រចេះ រួមមាន៖ ១ -សហគមន៍ផលិតក្រឡានថ្មគ្រែ ២-សិប្បកម្មឡឥដ្ឋ និងទី៣- សិប្បកម្មកែឆ្នៃវត្ថុអនុស្សាវរីយ៍ ។ នឹងរៀបចំសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារ និងអត្ថន័យ ដោតលើការអភិវឌ្ឍសមត្ថភាពជំនាញ បច្ចេកវិទ្យា សហគ្រិនភាព ជំនាញទន់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលយុវជន ដើម្បីបំពេញបាននូវតម្រូវការរបស់យុវជន និងសហគមន៍ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។ថ្លែងបើក វេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការ នៅក្នុងស្រុកខ័ណ្ឌតំបន់ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម យុវជនយើងទាំងបីប្រទេស និងពង្រឹងពង្រីក នូវស្មារតីសហការ សហប្រតិបត្តិការ និងការយោគយល់គ្នា ក៏ដូចជាបង្កលក្ខណៈឲ្យយុវជនយើង នៃប្រទេសទាំងបី ផ្លាស់ប្ដូរនូវបទពិសោធន៍ នឹងដាក់ចេញនូវផែនការ សកម្មភាពអនុវត្តរួមគ្នា។ នៅដើមឆ្នាំ២០០០ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបី បានសម្រេច រៀបចំឱ្យមានជំនួបកំពូល រវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ដើម្បីបង្កើតជាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅពង្រឹងខេត្តនៅជាប់ព្រំដែន ដោយជំរុញនិងលើកកម្ពស់ការវិនិយោគក្នុងខេត្ត នៅតាមតំបន់ជាប់ព្រំដែននៃប្រទេសទាំងបី។ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈសេចក្តីថ្លែងការណ៍រួម ដែលបានដាក់ចេញនេះ សង្ឃឹមជឿជាក់ថា យើងទាំងអស់គ្នានឹងខិតខំប្រឹងប្រែងបង្កលក្ខណៈធ្វើយ៉ាងណាឲ្យយុវជននៃប្រទេសទាំងបី ទទួលបាននូវការអប់រំមួយអោយមានកំរិតខ្ពស់ ជាពិសេសលើកកម្ពស់ការអប់រំពីថ្នាក់ មត្តេយ្យសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ក៏ដូចជាការអប់រំបច្ចេកទេស និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងធ្វើយ៉ាងណាដើម្បីប្រែក្លាយ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ ដូចខេត្តផ្សេងៗទៀត។វេទិការយុវជន តំបន់ត្រីកោណអភិវឌ្ឍន៍នេះមានរយពេល២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៥ ដល់៦ ក្រោយពីពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៣ គណៈប្រតិភូយុវជនទាំងអស់នឹងធ្វើទស្សនកិច្ចសិក្សា លើទីតាំងសំខាន់ៗចំនួន ៣កន្លែង នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ