ក្រចេះ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៩នេះអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះវិជ្ជាជីវៈបានធ្វើការផ្សព្វផ្សាយស្តីពីការអនុវត្តប្រព័ន្ធវាយតម្លៃ ផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិ ជូនដល់មន្ត្រីរាជការ កម្មករនិយោជិត និងសិស្សានុសិស្សជាង៣០០នាក់ នៅសណ្ឋាគារ ហ៊រ បុន្នី ស្ថិតនៅក្រុងក្រចេះ ក្រោមអធិបតីភាព លោក បណ្ឌិត ពេជ្រ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវះ និងលោក ជាក់ម៉េង ហ៊ាង អភិបាលរងខេត្តក្រចេះ។គោលបំណងធានាដល់ការអភិវឌ្ឍធនធានមនុស្សដែលជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយផ្តល់ការទទួលស្គាល់ជាផ្លូវការនិងការពារគុណវុឌ្ឍិដែលមានតាមរយៈការសិក្សាផ្លូវការ ការសិក្សាក្នុងប្រព័ន្ធនិងការសិក្សាក្រៅប្រព័ន្ធ និងជាការគាំទ្រដំណើរការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមកក្នុងអាស៊ាន។លោក ហ្គ្រីស ស្ទៀន ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ កម្រោង SDP -Swisscontact ដែលជាគម្រោងមួយជួយពង្រឹងសមត្ថភាពជំនាញដល់យុវជនងាយរងគ្រោះនៅកម្ពុជាបានឲ្យដឹងថា គម្រោង SDP-Swisscontact ជាគម្រោងដែលផ្តល់ឱកាសបង្កើតមុខរបការងារសម្រាប់យុវវ័យដែលងាយរងគ្រោះ ពិសេសអ្នកដែលបានបោះបង់ការសិក្សាអាចមានឱកាសសិក្សាលើផ្នែកជំនាញផ្សេងៗ ដើម្បីឈានទៅរកការបង្កើតការងារដែលអាចប្រាក់ចំនូលសម្រាប់ខ្លួនឯង។លោកបានបញ្ជាក់ថា គម្រោង SDP-Swisscontact ក៏រួមចំណែកផងដែរ ក្នុងការពង្រឹងការបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈការឆ្លើយតបទៅនឹងតម្រូងការទីផ្សារការងារក្នុងស្រុក និងក្នុងតំបន់ ជាពិសេសការទទួលស្គាល់ជំនាញគ្នាទៅមកក្នុងបណ្តាប្រទេសអាស៊ាន។លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តក្រចេះ បានសម្តែងក្តីរីករាយដែលខេត្តក្រចេះ ត្រូវបានជ្រើសរើសជាខេត្តគោលដៅ របស់កម្មវិធីអភិវឌ្ឍន៍ជំនាញក្នុងតំណាក់កាលទី១ ។ ហើយខេត្តក្រចេះ គឺជាខេត្តមួយស្ថិតនៅតំបន់ភូមិភាគឦសាន្តនៃប្រទេស ដែលមានសក្តានុពលនៃធនធានធម្មជាតិ ដែនជម្រកសត្វព្រៃ ទន្លេមេគង្គ ព្រៃលិចទឹក ពិសេសសត្វផ្សោតកម្រដែលជាទុនសម្រាប់អភិវឌ្ឍន៍ខេត្ត ។ក្នុងវគ្គសិក្ខាសាលានាព្រឹកនេះដែរ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នេះជាឱកាសល្អសម្រាប់ពលរដ្ឋ យុវជន និងយុវវ័យទាំងអស់ ដែលមិនទាន់មានវិជ្ជាជីវៈការងារច្បាស់លាស់ ដែលអាចសិក្សារៀនសូត្រ បង្កើតឱកាសការងារ និងរៀនជំនាញវិជ្ជាជីវៈ ដើម្បីមានឱកាសស្វែងរកការងារតាមជំនាញរបស់ខ្លួន ។លោក បន្ថែមថា បរិបថសេដ្ឋកិច្ច បច្ចេកវិទ្យា ពិភពលោកកំពុងមានការផ្លាស់ប្តូយ៉ាងខ្លាំង ដែលយើងត្រូវយកចិត្តទុកដាក់ ពិសេសទាំងប្រទេសកម្ពុជានិងបណ្តាប្រទេសនានាក្នុងសហគមអាស៊ាន កំពុងផ្លាស់ប្តូរម្តងបន្តិចៗ ដែលតម្រូវឲ្យប្រជាពលរដ្ឋមានជំនាញច្បាស់លាស់សម្រាប់បម្រើការងារ ។លោកបានគូសបញ្ជាក់ថា តាមរយៈគម្រោងរបស់ SDP Swisscontactវាស្របនិងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលមានបំណពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដែលមានរួមទាំងប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាពនិងការផ្តល់គុណវុឌ្ឍិក្នុងន័យធានាគុណភាពនិងការផ្សារភ្ជាប់ទីនិងតម្រូវការទីផ្សារសម្រាប់កម្លាំងពលកម្មជំនាញ ដើម្បីបញ្ជៀសភាពក្រីក្រី ភាពក្រមាន៤យ៉ាងគឺ សង្គ្រាម, អវិជ្ជា , ផលលិត្តភាព,គ្មានការទទួលខុសត្រូវ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ