ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលដែលសមត្ថកិច្ចគ្រប់ផ្នែកបានស៊ើបអង្កេត និង ចាត់វិធានការតាមនីតិវិធី លើករណីផ្ទុះអាវុធ កាលពីម៉ោង២៣:០០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ មានដូចតទៅ៖១- អំពីដើមចមនៃបញ្ហា៖ ជនរងគ្រោះឈ្មោះ យ៉ន រ៉ាវុទ្ធ (ជាម្ចាស់រថយន្ត) បានយកប្រាក់ ៣០០០ដុល្លារសហរដ្ឋអាមេរិកពីឈ្មោះ សេង ឈិន ទៅ លស់យករថយន្តរបស់ខ្លួន ដែល បានបញ្ចាំ រួចយករថយន្តនោះ មករកស៊ីជាមួយគ្នា ដោយជួលអោយជនជាតិចិន បានរយៈពេល៣ខែ ហើយក្នុង ១ខែ ទទួលបាន៤៥០ដុល្លារសហរដ្ឋអាមេរិក (ចែកគ្នាបាន២២៥$ម្នាក់) ។ លុះដល់ថ្ងៃកើតហេតុ ដោយសារ រថយន្តនោះខូច និងដោយមានការខ្វែងគំនិតគ្នា ជនរងគ្រោះ បានយករថយន្តនោះ មកជួសជុល ដែលជាមូលហេតុ បណ្តាលអោយ ឈ្មោះ សេង ឈិន ចោទថា ជាករណីលួចឡាន និងបានទាក់ទងទៅសមត្ថកិច្ចឲ្យតាមចាប់។២- អំពីការពិនិត្យកន្លែងកើតហេតុ៖ មានការបាញ់ដោយកាំភ្លើងចំនួន១០គ្រាប់ ដោយឈ្មោះ ជឹម រតនៈ (ជានាយផ្នែកអន្តោប្រវេសន៍ ស្រុកព្រះស្តេច) និងឈ្មោះ ជឹម វិន(ជាមន្ត្រីប៉ុស្តិ៍កំពង់សឹង្ហ) ដោយក្នុងនោះគ្រាប់កាំភ្លើង៥ គ្រាប់បានចំទៅលើជនរងគ្រោះ បណ្តាលអោយស្លាប់។ដោយយោងលើ អង្គហេតុខាងលើនេះ សមត្ថកិច្ចបានចាត់វិធានការតាមនីតិវិធីដូចខាងក្រោម៖ - បញ្ជូនឈ្មោះ ជឹម រតនៈ និងឈ្មោះ ជឹម វិន ដែលជាអ្នកបាញ់ទៅតុលាការ ពីបទ ផ្ទុះអាវុធ បណ្តាលអោយស្លាប់មនុស្ស។- បញ្ជូន ឈ្មោះ សេង ឈិន និងមិត្តភក្តិចំនួន ២នាក់ទៀត ទៅតុលាការ ដោយ ចោទពីបទ ផ្តល់សក្ខីកម្ម មិនពិត។- ដាក់ពិន័យកងកម្លាំងនគរបាលលើមេប៉ុស្តិ៍ជា ឡាឌីន ដែលដឹកនាំកម្លាំងដោយអត្តនោម័ត ក្រោមរូបភាពដកមុខតំណែងពីមេប៉ុស្តិ៍ ដើម្បីស្រាវជ្រាវបន្ត។ - ដោយឡែក មនុស្សចំនួន ៤ នាក់ ដែលរួមមាន អ្នករួមដំណើរជាមួយជនរងគ្រោះ អ្នកបើកឡានអោយជនដែលផ្ទុះអាវុធ និងមនុស្ស២នាក់ដែលរួមដំណើរ ជាមួយអ្នកដើមបណ្តឹង សមត្ថកិច្ចបាន ដោះលែង ដោយធ្វើកិច្ចសន្យា អោយត្រលប់មកធ្វើជាសាក្សី វិញ ពេលណាដែលសមត្ថកិច្ចត្រូវការ។ចំពោះវិធានការ និងដំណោះស្រាយជាបន្តទៀត គឺជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា និងសាលាដំបូង ខេត្តព្រៃវែង ដើម្បីបើកសវនការផ្តន្ទាទោសជនល្មើសទាំងនោះតាមច្បាប់ ជាធរមាន។ទីបញ្ចប់ សម្តេចក្រឡាហោម ស ខេង សង្ឃឹមថា សេចក្តីសម្រេចរបស់តុលាការនឹងផ្តល់យុត្តិធម៌ជូនគ្រួសារសពក៏ដូចជាក្រុមគ្រួសារដែលមានការពាក់ព័ន្ធ និងជូនសង្គមជាតិយើងទាំងមូល ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់សម្តេច៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ