ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ក្នុងពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញ ចែកសញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ ព្រឹកមិញនេះ សម្តេចតេជោ បានមានប្រសាសន៍អំពីករណីកូនមេប៉េអឹមខេត្តក្រចេះ បានដកកាំភ្លើងភ្ជង់គេ និងកូនមន្ត្រីប៉ូលីស ដែលបានចូលរួមក្នុងអំពើបាញ់ប្រហារសម្លាប់មនុស្ស។សម្តេចតេជោបានបង្ហើបអោយដឹងថា ថ្មីនេះមានកូនប៉េអឹមខេត្តក្រចេះម្នាក់បានដកកាំភ្លើងភ្ជង់គេនៅខេត្តកំពង់ចាម ហើយបានគេចខ្លួនមិនមកតាមការកោះហៅរបស់ព្រះរាជអាជ្ញា។ សម្តេចតេជោសួរថា “តើកូនបានកាំភ្លើងមកពីណា? តើវាមានសិទ្ឋិកាន់កាំភ្លើងទេ? បើស្រឡាញ់កូនពេក មិនអោយកូនមកតាមច្បាប់ អ្នកនឹងអស់ស័ក្តិ ហើយបណ្តេញចោល”។មានករណីបាញ់សម្លាប់មនុស្សមួយទៀតដោយមនុស្ស២នាក់ ដែលម្នាក់ត្រូវបានចាប់ខ្លួនហើយ គឺនៅសល់ម្នាក់ទៀតកំពុងគេចខ្លួន។ ប្រតិបត្តិការប្រដាប់អាវុធ (ការពារខ្លួន) កាត់ក្តីដោយយកអាវុធបាញ់សម្លាប់មនុស្ស គឺមិនមែនជាអំពើល្អទេ។ នៅពេលដែលចាប់ខ្លួនជនសង្ស័យបានហើយ គ្នាបានលើកដៃសំពះអង្វរហើយ ហើយក៏គ្មានអាវុធនឹងខ្លួនទៀត គឺត្រូវបានជន២នាក់បាញ់សម្លាប់ជាច្រើនគ្រាប់ ដែលក្នុងនោះក៏មានកូនមេប៉ូលីសចូលរួមដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា “គឺត្រូវតែតាមរកកូនអោយឃើញ បើមិនអញ្ចឹងទេ គឺទៅទាំងមេប៉ូលីស”។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំឮកច្បាស់ៗថា “មិនថាអ្នកឯងមានអំណាចប៉ុណ្ណា ធាតុជាមនុស្សត្រូវមានគុណធម៍ និងសីលធម៍ក្នុងខ្លួន។សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេបានឃើញកម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ បានដេញតាមរថយន្តមួយ គ្រឿងម៉ាកព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AF-2679។ ការដេញតាមរថយន្តមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ជាជនសង្ស័យក្នុងអំពើលួចរថយន្តចេញពីភ្នំពេញ ឆ្ពោះមកខេត្តព្រៃវែង ហើយត្រូវបានម្ចាស់រថយន្តប្តឹងមកសមត្ថកិច្ច ស្រុកព្រះស្តេច ក្រោយពិនិត្យឃើញតាមប្រព័ន្ធ GPS។ផ្តើមចេញពីករណីនេះ ទើបកម្លាំងនគរបាលស្រុកព្រះស្តេច រួមជាមួយកម្លាំងអាវុធហត្ថផងដែរនោះ បានដេញរហូតយករថយន្តមួយគ្រឿងទៅពាំង ហើយក៏ផ្ទុះអាវុធទៅលើជនសង្ស័យទាំង២នាក់ ដែលកំពុងនៅខាងក្នុងរហូតដល់ស្លាប់ម្នាក់ និងរបួសម្នាក់។ជនរងគ្រោះដែលស្លាប់ឈ្មោះ វុធ ភេទប្រុស និងម្នាក់ទៀតឈ្មោះ វ៉ាន ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។បើតាមម្ដាយរបស់ឈ្មោះ វ៉ាន ខេមរិន បានប្រាប់អ្នកព័ត៌មានយើងថា កូនគាត់មិនមែនជាចោរ លួចរថយន្តទេ រីឯជនរងគ្រោះដែលស្លាប់ក៏ពុំមែនជាចោរដែរ។ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់ បានទិញរថយន្ត ម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF2679 ។ ដោយបង់រំលោះ នៅខ្វះលុយ ៣,០០០ដុល្លារទៀត។ ហើយក៏មានទំនាស់សម្ដីជាមួយម្ចាស់ដើមឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ។ ទើបឈានដល់បើករថយន្តពីភ្នំពេញ រត់គេចមកផ្ទះជាមួយឈ្មោះ វ៉ាន ខេមរិន ។ ទន្ទឹមនិងនោះ ឈ្មោះ ផាន់ សុឌី បានទូរស័ព្ទប្ដឹងសមត្ថកិច្ចឲ្យតាមចាប់រថយន្តរថយន្តខាងលើ និងប្រាប់ថាជាចោរលួចរថយន្តខ្លួន។ជាមួយគ្នានោះ ប៉េអឹមបានបើករថយន្តដេញតាម ពីក្រោយតាំងពីស្ពានអ្នកលឿង ផ្លូវជាតិលេខ១ កាច់តាមផ្សារកំពង់សឹង បត់ចូលមកស្រុកបាភ្នំ លុះដល់កន្លែងកើតហេតុ ។ស្រាប់តែសមត្ថកិច្ច នគរបាលត្រូវជាកូនរបស់លោកឧកញ៉ា ជឹម សុខ បានបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យជនទាំងពីរនាក់ នៅក្នុងឡាន ត្រូវគ្រាប់ហូរឈាមស្លាប់ម្នាក់របួសម្នាក់កំពុងឃាត់ខ្លួន។លោក ឈួន គឹម សាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានថ្លែងនៅព្រឹកថ្ងៃទី២៤,០៣,២០១៩នេះថា កម្លាំងរបស់លោកមិនបានបាញ់ទេ គឺឆ្កោកពីក្រោយ រថយន្តសង្ស័យប៉ុណ្ណោះ ។ លោកបន្តថា អ្នកបាញ់អាចជាសមត្ថកិច្ចនគរបាល ដែលគេស្ទាក់ពីមុខ ហើយនេះជាករណីចោរលួចរថយន្ត។ ជាការកត់សម្គាល់ ទោសប្រហារជីវិតគ្មានទេ។ បើករណីដែលជនសង្ស័យមានអាវុធហើយតដៃសមត្ថកិច្ចយ៉ាងសាហាវព្រៃផ្សៃ....និងដើម្បីទប់ស្កាត់ហានិភយ័អាយុជីវិតសមត្ថកិច្ចនិងប្រជាជន....នោះទើបសមត្ថកិច្ចមានសិទ្ធិប្រើសិទ្ធិការពារខ្លួន ដោយមានការយល់ព្រមពីមេកើយរបស់ខ្លួនទៀតផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ