ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រយ័ត្ន​ទិញ​ឡាន​ប៉ះចំ​ក្រុម​ឈ្មួញ​ទុច្ចរិត លួច​កាត់ត តំឡើង​ខុស​បច្ចេកទេស គឺ​ងាយ​គ្រោះថ្នាក់​បំផុត ដល់​អ្នក​យក​ទៅ​ប្រើប្រាស់​
Sun,24 March 2019 (Time 08:35 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 729នាក់)


ភ្នំពេញ​៖ ជាក់ស្តែង​ការប្រព្រឹត្ត​បែបនេះ ត្រូវបាន​ខាង​មន្ត្រី​គយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ បើក​ប្រតិបត្តិការ ចុះបង្ក្រាប​យានដ្ឋាន​តម្លើង និង​ត​រថយន្ត​មួយ​កន្លែង​ធំ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់​បាន​រថយន្ត​១៥​គ្រឿង ។ បញ្ហា​នេះ​គឺ​ប្រឈម​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​មិន​បាន​ដឹង​ប្រវត្តិ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖ ខាង​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ក្នុង​សប្តាហ៍​នេះ បាន​ចុះ​ព័ទ្ធ​យានដ្ឋាន​តម្លើង និង​ត​រថយន្ត​មួយ​កន្លែង​ធំ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ចាប់​បាន​រថយន្ត​១៥​គ្រឿង​ចង្កូត​ឆ្វេង ក្នុងនោះ មាន​រថយន្ត​៣​គ្រឿង​តម្លើង​ហើយ​១០០​ភាគរយ ដែល​មួយ​គ្រឿង​ពាក់​ផ្លាកលេខ​ក្លែងក្លាយ រីឯ​១២​គ្រឿង​ទៀត​កំពុង​តម្លើង និង​ត​។​

​មន្ត្រី​គយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​អង្គភាព​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ថា រថយន្ត​ទាំង​នេះ​មាន​ឆ្នាំ​ផលិត​ពី​២០០៤ ដល់​២០១១ និង​មាន​ម៉ាក Lexus RX-330, Lexus RX-350 និង Lexus RX-440H (Hybrid) ហើយ​យើង​បាន​ស្ទូច​ដឹក​យក​មក​រក្សាទុក​ក្នុង​ឃ្លាំង​។​

​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​យានដ្ឋាន ដែល​ធ្វើ​សកម្មភាព​យក​បំណែក ឬ​គ្រឿងបន្លាស់​មក​ត​ជា​រថយន្ដ​ទេសចរណ៍ និង​យានដ្ឋាន​ដែល​យក​គ្រឿងបន្លាស់ មក​តម្លើង​ជា​រថយន្ដ​ដឹក​ចង្កូត​ស្ដាំ​ខុសច្បាប់ ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ