ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អភិបាលខេត្តកំពតនិងលោកជំទាវ អញ្ជើញជាអធិបតីពិធីចាក់បេតុង ស្ពានស្ទឹងកោះស្លាជាអំណោយ សម្តេចតេជោ ហ៊ុន សែន
Thu,28 February 2019 (Time 12:03 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 688នាក់)


ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីចាក់បេតុងស្ពានស្ទឹងកោះស្លា ស្ថិតនៅភូមិកោះស្លា ឃុំតាកែន ស្រុកឈូក ប្រវែង ៥៥ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

បានអញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីឃុំនានា ក្នុងស្រុកឈូក សរុបប្រមាណ៥០០នាក់។

ស្ពានបេតុង ០១កន្លែងនេះ ជាស្ពានស្ថិតក្នុងអន្តរឃុំ នៅភូមិវាលក្រសាំង ឃុំតាកែន និងភូមិកោះស្លា ឃុំត្រពាំងភ្លាំង មានប្រវែង៥៥ម៉ែត្រ ទទឹង៣.១ម៉ែត្រ កំរាស់បេតុង ០.១៥ម៉ែត្រ មានកំពស់ ០៨ម៉ែត្រ សសរស្ពាន១០ជួរ និងចាក់ផ្លូវដីសរចូលប្រវែង ២១០ ម៉ែត្រ នៅសងខាងស្ពាន។ កន្លងមក ឯកឧត្តម អភិបាល បានចុះពិនិត្យលើកទី១ កាលពីថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០១៨ និងបើកការដ្ឋានសាងសង់។ ការសាងសង់ស្ពាននេះដែរ គ្រោងចំណាយថវិកាសរុបប្រមាណជា ២១,០០០ដុល្លា។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានឧបត្ថម្ភដល់សិស្សានុសិស្ស ៣៧១នាក់ កងកម្លាំង១៤នាក់ និង ប្រជាការពារ ៣០នាក់ ថវិកាសរុប ១,៦២០,០០០រៀល៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ