ខេត្តកណ្ដាល៖ អាជីវកម្មដឹកជីកដឹកដីលក់របស់ក្រុម លោក អ៊ុំ ឈុនស្រេង មេឃុំឬស្សីជ្រោយ ស្រុកមុខកំពូល កំពុងធ្វើសកម្មភាពយ៉ាងសកម្ម និងអណាធិបតេយ្យ ខុសបទដ្ឋានបច្ចេកទេស នៅក្នុងភូមិសាស្ដ្រ ភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយករណីនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ គឺ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ដីហុយ សំឡេងរថយន្ត និងស៊ីប្លេឡានរំខាន ទៅដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សសាលា ដែលកំពុងរៀន នៅសាលាបឋមសិក្សាថ្មី { ទួលគគីរ} និងកំពុងបំផ្លាញផ្លូវប៉េតុងមួយខ្សែដែលទើបសាងសងហើយថ្មីៗនេះផងដែរ។បើតាមការលើកឡើងរបស់លោកនាយកសាលា និងលោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាបឋមសិក្សាថ្មី { ទួលគគីរ } កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ នេះ បានឲ្យដឹងថា បញ្ហាដឹកជញ្ជូនដីលក់ របស់ក្រុមលោក អ៊ុំ ឈុនស្រេង មេឃុំ ឬស្សីជ្រោយ កំពុងបង្កការប៉ះពាល់ដូចជា បង្កសំឡេងរថយន្ត មានទាំងសម្លេងស៊ីផ្លេ ហើយជាពិសេសនោះ គឺហុយធូលីដីចូលក្នុងបន្ទប់ទីចាត់ការ និងថ្នាក់កំពុងបង្រៀនផងដែរ ព្រោះរថយន្តបើកលើផ្លូវជាប់របងសាលាតែម្តង។ហើយមិនតែប៉ុណ្ណោះ កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ នេះ បានបង្កគ្រោះថ្នាក់ដល់សិស្សសាលា ដោយរអិលដួល ព្រោះតែអាចម៍ដី ធ្លាក់លើផ្លូវប៉េតុងនេះផងដែរ។ចុងក្រោយលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ស្នើសុំឲ្យលោកអភិបាលស្រុកមុខកំពូល ជាពិសេសឯកឧត្តម ម៉ៅ ភារុណ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល ជួយពិនិត្យមើលទៅលើការដឹកជញ្ជូនដីលក់របស់លោកមេឃុំខាងលើនេះជាបន្ទាន់ផង បើមិនដូច្នេះ ផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេស ផ្នែក សតិអារម្មណ៍ គ្រូ និងសិស្សទាំងអស់គ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ