ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ពេស្យាចារ​ចំនួន​៣​ទីតាំង​របស់​ជនជាតិ​ចិន ឃាត់​មនុស្ស​ជិត​៤០​នាក់​
Fri,22 February 2019 (Time 01:51 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 585នាក់)


ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច ភ្នំ​ខៀវ ស្ថិតក្នុង​ភូមិ​១ សង្កាត់​លេខ​២ យ៉ាងហោចណាស់ ក៏​មាន​មនុស្ស​ចំនួន ៣៨​នាក់​ត្រូវបាន​ឃាត់ខ្លួន ក្នុងនោះ ជនជាតិ​ចិន​ចំនួន​២៣​នាក់ បុរស​ចំនួន​១១ និង ស្ត្រី​ជនជាតិ​ថៃ ចំនួន​១៥​នាក់ ។​

​យោងតាម​ប្រភព ពី​លោក​វរសេនីយ៍ទោ តា​ក សារិទ្ឋ ស្នងការរង​ស្តីទី​ទទួលបន្ទុក​ផែន ប្រឆាំង​បទល្មើស​ជួញដូ​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រះសីហនុ បាន​គូសបញ្ជាក់ថា ដោយយោង​តាម​បទបញ្ជា ក៏ដូចជា​ការបញ្ជា​ផ្ទាល់​របស់​លោក ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កម្លាំង​ការិយាល័យ​ប្រឆាំង​បទ ល្មើស​ជួញដូរ​មនុស្ស នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត ព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ក្រុង ព្រះសីហនុ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ ០២ រួម​ជាមួយ​កម្លាំង​អន្តរាគមន៍ បាន​ឆ្មក់​ចូល​ទីតាំង​ជួញដូរ​ផ្លូវ ភេទ​ចំនួន​៣​ទីតាំង ដែល​ជា​របស់​ជនជាតិ​ចិន ដោយ​ឃាត់ខ្លួន បាន​មនុស្ស​ចំនួន​៣៨​នាក់ ក្នុង​បុរស​ចំនួន​១១​នាក់ ។​

​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង មួយចំនួន​ដែល​បាន​បម្រើឲ្យ បទល្មើស​ខាងលើ ក្នុងនោះ​មាន​ស្រោម​ប្រើប្រាស់ រួចហើយ និង ស្រោម​មិនទាន់​ប្រើ ជាច្រើន​ផងដែរ ។​

​មេក្លោង​ក្នុង​បទល្មើស ជួញដូរ​ផ្លូវ​នេះ សមត្ថកិច្ច កំពុង​ស្រាវជ្រាវ និង កំណត់​មុខសញ្ញា ដើម្បី​បញ្ជូន​ខ្លួន ទៅកាន់​សាលាដំបូង​ខេត្ត បើទោះបីជា​ជនជាតិ​ចិន​ដែល បាន​ឃាត់ខ្លួន​បុរស​ទាំង​១១​នាក់ នូវ​ពុំទាន់​ឆ្លើយ​សារភាប​យ៉ាង ណា​ក្តី ។​

​បង្ក្រាប​ទីតាំង​ជួញដូរ​ផ្លូវភេទ របស់​ជនជាតិ​ចិន នៅក្នុង​ក្រុងព្រះសីហនុ ចាប់តាំងពី​ក្រុម​អ្នកវិនិយោគ ជនជាតិ បាន​មក​ប្រកប​អាជីវកម្ម នៅ​ខេត្ត​ព្រះសីហនុ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ នេះ គេ​សង្កេតឃើញថា យុទ្ធនា​ទ្រង់ទ្រាយ​ធំ ត្រូវបាន​ធ្វើឡើង​ជា​ញឹកញាប់ (​ចំនួន​៣ ទៅ​០៤​ដង​មក​ហើយ ប៉ុន្តែ​ក្រុម​បទល្មើស​ទាំងនោះ នៅតែ​ព្យាយាម​លបលួច​ប្រព្រឹត្ត​បទល្មើស​ដដែល​ជា​ដដែល ដោយ​ជ្រក​នៅ​ក្រោម​រូបភាព ម៉ាស្សា​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ