បើតាមរបាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ កម្លាំងចម្រុះដែលមានយោធាកម្លាំងបរិស្ថានការពារព្រៃឈើ ក្នុងតំបន់ឧទ្យានជាតិថាប់ឡានទី៣ និងថាប់ឡានទី៤ ដឹកនាំដោយលោក ស៊ុំសាក់ កានចៈនៈគុជ រួមជាមួយនិងអាជ្ញាធរ បានចុះទៅកាន់ចំណុចខ្លងណាំម៉ាន់ ស្ថិតនៅចុងឃុំឡាំភឿក ស្រុកខនបុរី ខេត្តនគររាជសីមា ប្រទេសថៃ។ជនជាតិខ្មែរចំនួន ១៨ នាក់ត្រូវបានកម្លាំងថែរក្សាឧទ្យានជាតិ «ថាប់ឡានទី៣ និងទី៤» នៃប្រទេសថៃ ធ្វើការឡោមព័ទ្ធ និងចាប់ខ្លួន ក្រោយពីពួកគេបានលបចូលទៅកាប់ឈើក្នុងតំបន់ហាមឃាត់។ខណៈដែលកម្លាំងកំពុងធ្វើការឡោមព័ទ្ធដើម្បីចាប់ខ្លួនជនសង្ស័យដែលលបចូលទៅកាន់ឈើក្នុងតំបន់ឧទ្យានជាតិថាប់ឡាន គឺនៅពេលនោះដែរ ក៏មានមនុស្សជាច្រើនបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់ ដោយបន្សល់នូវអង្រឹងសរុបចំនួន ៣៧ អង្រឹង អង្ករស្បៀងអាហារម្ហូបក្រៀម រណាយន្ត និងកាំភ្លើងខ្យល់ប្រើហ្គាស់ផងដែរ ។ភ្លាមៗនោះកម្លាំងសមត្ថកិច្ចថៃបានលុកចូលទៅក្នុងព្រៃ និងចាប់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ដែលសុទ្ធតែយុវជនពេញៗកម្លាំង ដែលជាជនជាតិខ្មែរទាំងអស់។យុវជនខ្មែរទាំងនោះមកបីខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ, កំពង់ចាម, សៀមរាប និងតាកែវ។លុះដល់វេលាម៉ោងប្រមាណ ៦និង៤៥ នាទី ល្ងាច ថ្ងៃដដែល កម្លាំងចម្រុះថៃបានឃាត់ខ្លួនពលករខ្មែរបន្ថែមបានចំនួន ៥នាក់ទៀតដោយ បច្ចុប្បន្នពួកគេទាំង ១៨ នាក់ត្រូវបានបញ្ជូនទៅកាន់អង្គភាពជំនាញក្នុងស្រុកខនបុរី ហើយដើម្បីសាកសួររកមេក្លោងនៅពីក្រោយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ