ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព្រឹកថ្ងៃអាទិត្យ២៩! សូមបញ្ជៀសការធ្វើចរាចរ តាមផ្លូវជាតិលេខ៤ ព្រោះខេត្តកំពង់ស្ពឺ សម្ពោធស្ពានអាកាសថ្មើរជើង«ស្ពានតេជោសន្តិភាពកំពង់ស្ពឺ»
Mon,30 December 2019 (Time 09:45 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 984នាក់)


កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍លើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ចាបពីម៉ោង៦:០០ នាទីព្រឹក ដល់ម៉ោង ១០:០០ នាទីព្រឹក។

ជាមួយគ្នានេះ ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបង្ហោះសារថា«ខ្ញុំបាទសូមគោរពជំរាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទី ដែលជាខួប២០ឆ្នាំ នៃនយោបាយ«ឈ្នះ ឈ្នះ» ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសមួយនេះទទួលបាននូវសន្តិភាពយ៉ាងពេញលេញ ហើយផ្តល់ឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាក់ស្តែងនៅថ្ងៃខាងមុខនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងធ្វើការសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសឈ្មោះ( ស្ពានតេជោសន្តិភាពកំពង់ស្ពឺ )ស្ថិតនៅត្រង់ចំណុចបេនឡានផ្សារកំពង់ស្ពឺ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាយោគយល់អធ្យាស្រ័យ ឲ្យរដ្ឋបាលយើងខ្ញុំបិទចរាចរណ៍មួយរយះ(មួយព្រឹក)៕ សូមអរគុណទុកជាមុន ចំពោះការយោគយល់នេះ!» ៕សម្លេងខ្មែរពិត
—— —
សូមជួយផ្តល់ដំណឹងផ្សេងៗមកសម្លេងខ្មែរពិត តាមរយៈ 012 984 855 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ