ខេត្តស្ទឹងត្រែង៖ក្រុមមេឈ្មួញជើងខ្លាំងដែលមិនក្រែងញញើតច្បាប់ ឈ្មោះលឹម កាំង ឈ្មោះហេង ឈ្មោះ ណាក់ កំពុងចាប់ផ្ដើមធ្វើសកម្មភាពដឹកជព្ជួានបទល្មើសឧក្រិដ្ឋកម្មឈើប្រណិតកក្រើកខេត្តនិងដឹកជព្ជួានបទល្មើសឈើឆ្លងខេត្តកំពង់ធំខេត្ត កំពង់ចាម ខេត្តត្បូងឃ្មំ ឆ្ពោះទៅលក់នៅឯប្រទេសវៀតណាមយ៉ាងរលូន ដោយគ្មានមន្រ្តីជំនាញ និងស្ថាបន័ពាក់ពន្ធ័ក្នុងស្រុកខេត្តណាហ៊ានបង្រ្កាបឡើយ សង្ស័យថាត្រូវថ្នាំសន្ដំដុល្លារបស់មេឈ្មួញដ៏ល្បីនេះ។តាមប្រភពពីសម្ថតកិច្ចម្នាក់ឈជើងប្រចាំស្រុកសៀងប៉ាង បានលួចបង្ហើបថា មេឈ្មួញដុះស្លែ ឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញព្រៃឈើទាំង៣នាក់ខាងលើ មិនដែលខ្លាចញញើតច្បាប់ ឬមន្រ្តីសម្ថតកិច្ចតាមដងផ្លូវនោះទេ ព្រោះក្រុមមេឈ្មួញទាំងបីនេះមានលុយនិងមានអ្នកមានអំណាចក្នុងខេត្តស្ទឹងត្រែង ចាំកាងពីក្រោយខ្នង។តាមប្រភពដដែលបន្តថា មេឈ្មួញទាំងបីនាក់នេះសុទ្ធសឹង តែជាមេឈ្មួញមានលុយ មានអំណាច និងមានអ្នកធំក្នុងខេត្តស្ទឹងត្រែងចាំជួនពីក្រោយខ្នងទើបពួកគេមិនក្រែងញញើតច្បាប់ ទោះជាក្រុមមន្រ្តីសម្ថតកិច្ចចម្រុះរបស់ថ្នាក់ជាតិចុះមកបង្រ្កាបសិបដងក៍មិនអាចបង្រ្កាបបានដែរ ព្រោះពួកគេដឹងគម្រោងការជាមុន ដោយសារតែមានមន្រ្តីធំៗក្នុងខេត្តជាអ្នកឲ្យការ និងធ្វើជាខ្នងបង្អែកដ៏រឹងមាំ។សូមបព្ជាក់ផងដែរកាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០១៩ថ្មីៗនេះ អ្នកសារព័ត៍ម្នាក់ ឈ្មោះ គឹម ដែន អ្នកយកព័ត៌មានសារព័ត៌មានយុវជនតេជោ បានចុះទៅថតផ្ដិតរូបភាពសកម្មភាពក្រុមឈ្មួញកំពុងលើកឈើ នៅចំណុច ភូមិ ពាម ខិ ឃុំ ស្រែសប្បូរ ស្រុកសៀង ប៉ាង ក៏ត្រូវបានឈ្មោះ លឹម កាំង មេឈ្មួញរកស៊ីបទល្មើសឈើប្រចាំខេត្តស្ទឹងត្រែងបញ្ជាឲ្យកូនចៅរបស់ខ្លួនជាច្រើននាក់ដេញវាយ ប៉ុនប៉ងសម្លាប់អ្នកសារព័ត៌មានដល់ផ្ទះ។តើ ឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងមានវិធានការយ៉ាងណាដែរចំពោះក្រុមឈ្មួញឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញព្រៃឈើដ៏សកម្មមួយក្រុមនេះ៕—- —សូមផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិត តាមរយៈ 012 984 855 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ