ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កម្ម​ពារ​ពិតជា​មាន​មែន​! មន្ដ្រី​យោធា​ម្នាក់ ច្នៃ​គ្រាប់បែក ដើម្បី​បោក​យក​ត្រី កម្ម​អកុសល​ស្រាប់តែ​ផ្ទុះ​ត្រូវ​ខ្លួនឯង​រងរបួស​ធ្ងន់ធ្ង​រ​
Mon,23 December 2019 (Time 07:32 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1013នាក់)


រតនគិរី​៖ មន្ដ្រី​យោធា​ប៉ុស្ដិ៍​ការពារ​ព្រំដែន​ស្រុក​អណ្ដូង​មាស​ម្នាក់ បាន​យក​គ្រាប់បែក​ទៅ​ច្នៃ​បោក​យក​ត្រី ស្រាប់តែ ផ្ទុះ​ត្រូវ​ខ្លួនឯង បណ្ដាលឲ្យ​រងរបួស​ធ្ងន់​កាលពី​រសៀល​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​មានឈ្មោះ រ​ចំនី​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ទំពួន មាន​ទីលំនៅ​ភូមិ​កា​តែ ឃុំ​ម៉ាលិក ស្រុក​អណ្ដូង​មាស មុខរបរ​ជា​មន្ដ្រី​យោធារ​ក្នុង​កងអនុសេនាធំ​លេខ​២​នៃ​វរ​:​សេនា​តូច​១០២​ប្រចាំ​នៅ​ច្រក​ផា​តាម គឺ​ប៉ុស្ដិ៍​ការពារ​ព្រំដែន​ស្រុក​អណ្ដូង​មាស​។​

​ប្រភព​កន្លែងកើតហេតុ​បានឲ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១៩​ជនរងគ្រោះ បាន​យក​ម្សៅ​តេ​អិន​តេ និង​គីប​ទៅ​ច្នៃ​ធ្វើ​គ្រាប់បែក​ដើម្បី​ទៅ​បោក​យក​ត្រី​នៅ​ក្នុង​ទន្លេសេសាន​ដែល​មាន​ទីតាំង​នៅក្បែ​ប៉ុស្ដី៍​នោះ​។​

​ប្រភព​ដដែល​បាន​បន្ដ​ឲ្យដឹង​ទៀតថា​ក្រោយពី​ច្នៃ​រួចគេ​ក៍​ជិះទូក​ម្នាក់ឯង​ទៅ​កាន់​អន្លង់​មួយ​ដែល​គេ​បាន​គិត​ទុក​។​ប៉ុន្ដែ​ពុំ​ដឹង​ជា​ខុស​បច្ចេកទេស​យ៉ាងមុិច​ទេ​បម្រុង​នឹង​បោក​ចូល​ទៅក្នុង​ទឹក​ស្រាប់តែ​គ្រាប់បែក​ច្នៃ​នោះ​ក៍​ធ្លាក់​ទៅ​លើ​ទូក ហើយ​ផ្ទុះឡើង​បណ្ដាលឲ្យ​ត្រូវ​របួស​ពេញ​ខ្លូនគេ​តែម្ដង​។​
​ក្រោយ​ពី​ផ្ទុះ​រួច​មន្ដ្រី​យោធា​ដែល​ប្រចាំការ​នៅ​ប៉ុស្ដិ៍​ក៍​បាន​ចុះទៅពិនិត្យ​រួច​ក៍​ប្រញាប់​ដឹក​ជនរងគ្រោះ​ទៅកាន់​មណ្ឌល​សុខភាព​ស្រុក​អណ្ដូង​មាស​។​

​តែ​ក្រុម​គ្រូពេព្យ​ថា ជនរងគ្រោះ​នោះ​មាន​របួស​ធ្ងន់ធ្ងរ​ក៍​បញ្ជូន​ទៅ​មន្ទីរពេទ្យខេ​ត្ដ​ដើម្បី​សង្គ្រោះបន្ទាន់​។​

​លោក ហ៊ីង​ផាន ស​គន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​រតនគិរី កាលពី​រសៀល​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ឆ្នាំ​២០១៩​បានឲ្យ គេហទំព័រ ព័ត៌មាន​ថ្មី​ពិត ដឹង​តាមរយះ​ទូរស័ព្ទ​ថា ជនរងគ្រោះ​ខាងលើ​បាន​ចូល​មក​សម្រាក​ព្យាបាល​របួស​បាន​តែ​រយ​:​ពេល​ខ្លី​ហើយ​សាច់ញាតិ​ក៍​នាំ​គេ​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​ព្យាបាល​។​

​ប្រធាន​មន្ទីរពេទ្យបង្អែក​បានបញ្ជាក់​ថា​ជនរងគ្រោះ​បាន​រងរបួស​ជាច្រើន​កន្លែង នៅលើ​ដងខ្លួន​និង​មុខតែ​មិនសូវធ្ងន​ធ្ង​រ​ប៉ុន្មាន​ទេ អាច​រួចផុត​ពី​គ្រោះថ្នាក់​។​

​ប៉ុន្ដែ​ខាង​ក្រុមគ្រួសារ​របស់​គេ​សុំ​យក​ទៅ​ពេទ្យ​វៀតណាម​ហើយ​ខាងយើង​ក៍រៀប​ចំ​រថយន្ដ​ជូនទៅ​កាលពី​ព្រលប់​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ដដែល​នោះ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ