ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃអាទិត្យទី ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបាន អញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១.២០០ម៉ែត្រ ទៅកោះព្រាប មានទីតាំងនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ។ លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះតភ្ជាប់ពីផ្លូវថេរវិថី សម្តេចតេជោ ឆ្ពោះទៅកោះព្រាប មានប្រវែង ១.២០០ម៉ែត្រ ទទឹងពី ៤ ទៅ ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដោយប្រើឆ្អឹងដែក ១០លី ជាការជួយឧបត្ថម្ភដោយក្រុមហ៊ុនចិន AWESOME GLOBAL INVESTMENT GROUP Co,LTD។ផ្លូវមួយខ្សែនេះ គ្រោងសាងសង់រួចរាល់ក្នុងរយៈពេល ៣៥ថ្ងៃ ប្រសិនបើអំណោយ ផលល្អមិនមានភ្លៀងធ្លាក់។ លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមហ៊ុន AWESOME GLOBAL INVESTMENT GROUP Co,LTD ដែលបានជួយស្ថាបនាផ្លូវបេតុងនេះឡើង ដើម្បីជួយសម្រួលចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ដោយសារតែខេត្តព្រះ សីហនុ កំពុងត្រូវបានអភិវឌ្ឍរីកចម្រើនយ៉ាងគំហុក។ លោកអភិបាលខេត្ត បន្ថែមថា វិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ធ្វើជាដៃគូរក្នុងការចូលរួមអភិវឌ្ឍន៏ ខេត្តព្រះសីហនុ។ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងផ្លូវ ចូលកោះព្រាបមេត្តាចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសសាងសង់ផ្លូវ ដើម្បីឱ្យដំណើរការសាងសង់ផ្លូវនេះ ប្រព្រឹត្តទៅដោយរលូន ធានាបានបរិមាណ និងគុណភាពក្នុងការប្រើប្រាស់បានយូរអង្វែង ព្រោះផ្លូវមួយខ្សែនេះជារបស់យើងទាំងអស់គ្នា និងសូមអោយប្រជាពលរដ្ធត្រូវចូលរួមថែរក្សាផ្លូវមួយខ្សែនេះអោយជាប់បានយូរអង្វែងតទៅថ្ងៃខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ