កំពត ៖ ពលរដ្ឋទូទាំងស្រុកកំពង់ត្រាច ពិសេសអតិថិជនដែលកំពុងប្រើប្រាស់បណ្តាញទឹកក្រុមហ៊ុនទឹកស្អាត បាននាំគ្នារិះគន់ថា ក្រុមហ៊ុនផលិតទឹកស្អាតគ្មានការទទួលខុសត្រូវ លើកត្តាអនាម័យ ដោយបានបង្ហូរទឹកក្រខ្វក់ចូលក្នុងអាងស្តុកទឹករាប់ឆ្នាំ ហើយផ្តល់ឱ្យអតិជនប្រើប្រាស់។មហាជនស្ទើពេញស្រុកតែងតែនាំគ្នាលើកឡើងថា ក្រុមហ៊ុនផលិតទឹកស្អាត ហាក់ពុំបានគោរពតាមគោលការណ៍អនាម័យ និងផលិតទឹកពុំអនុវត្តតាមបទដ្ឋានបច្ចេកទេសនិងគ្មានស្តង់ដារ ដូចជានៅជុំវិញបរិវេណផលិតទឹកទាំងមូលមានភាពក្រខ្វក់ ហើយក្រុមហ៊ុននេះក៏បានជីកកូនប្រឡាយសម្រាប់បង្ហូរទឹកពីស្រែនិងទឹកភ្លៀងពីទីវាល ដែលគ្មានអនាម័យសម្រាប់ស្តុកទឹកទុកផ្គត់ផ្គត់ឱ្យអតិថិជនប្រើប្រាស់ប្រចាំថ្ងៃ។ប្រភពពីមជ្ឈដ្ឋានដដែលបានឱ្យដឹងទៀតថា កន្លែងដែលក្រុមហ៊ុនបង្ហូរទឹកចូលឱ្យគេប្រើប្រាស់ខាងលើ គឺជាទឹកដែលប្រជាពលរដ្ឋបង្ហៀរចេញពីលំនៅឋាននៅក្បែរនោះ និងទឹកភ្លៀងហូរបាចសាចមកពីគ្រប់ទីកន្លែងផងដែរ។មហាជនបានរិះគន់ទៀតថា ក្រុមហ៊ុនផលិតទឹកស្អាតនេះ គួរប្តូរឈ្មោះថា ជាក្រុមហ៊ុនផលិតទឹកក្រខ្វក់វិញទើបម ព្រោះគេបានសង្កេតឃើញថា ទីតាំងផលិតទឹកស្អាតក្នុងស្រុកកំពង់ត្រាចនេះ ហាក់មានភាពក្រខ្វក់ទាំងខាងក្រៅបរិវេណ និងខាងក្នុងបរិវេណ ដោយមើលទៅដូចជាមិនសមផ្តល់ទឹកឱ្យអតិថិជនប្រើប្រាស់ឡើយ។ជាមួយនឹងកត្តាផលិតទឹកគ្មានអនាម័យខាងលើ ពលរដ្ឋក្នុងស្រុកកំពង់ត្រាច សំណូមពរដល់ផ្នែកជំនាញពាក់ព័ន្ធមេត្តាចុះទៅពិនិត្យមើលទីតាំងផលិតទឹកស្អាតខាងលើនេះផង តើម្ចាស់ក្រុមហ៊ុនបានអនុវត្តតាមបទដ្ឋានបច្ចេកទេសនិងតាមស្តង់ដារទឹកស្អាតដែរឬទេ?។ទាក់ទិននឹងការផលិតទឹកគ្មានអនាម័យសម្រាប់ផ្គត់ផ្គង់អតិថិជននេះដែរ នៅព្រឹកថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៨នេះ អ្នកសារព័ត៌មានមិនអាចទំនាក់ទំនងសុំការពន្យល់ពីអ្នកគ្រប់គ្រងផលិតទឹកស្អាតស្រុកកំពង់ត្រាចបានទេ ដោយសារទូរស័ព្ទរបស់លោកស្ថិតក្នុងតំបន់ក្រៅសេវា។ដោយឡែក លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម និងសិបកបកម្មខេត្តកំពតនៅព្រឹកថ្ងៃដដែលនេះ កម្ពុជាថ្មី មិនអាចសុំការអត្ថាធិប្បាយពីលោកបានទេដោយសារលោកប្រធានជាប់រវល់កិច្ចផ្ទាល់ខ្លួន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ