ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​បើ​ទោះជា​អាជ្ញាធរ​ខំ​ទប់ស្កាត់​បែបណា តែ​សំណង់​អនាធិបតេយ្យ​នៅតែ​ផ្គើន​ដដែល​
Sun,09 September 2018 (Time 07:19 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 710នាក់)


កំពត ៖ សំណង់​អនាធិបតេយ្យ​ដែល​សង់​រំលោភ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​ដែល​អនុក្រិត្យ​របស់រាជរ​ដ្ឋា​ភិបាល​បាន​ហាមឃាត់​នា​ពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​បាន​ជ្រួតជ្រាប​អំពី​អ្វី​ដែល​ជា​សម្បត្តិ​រដ្ឋ​អ្វី​ដែល​ជា​កម្មសិទ្ធិ​ឯកជន ទាំង​ថ្នាក់​ដឹកនាំ ទាំង​មន្ត្រីរាជការ​រួមទាំង​ប្រជាពលរដ្ឋ​ផង​ដែរ​សុទ្ឋតែ​បាន​យល់ដឹង​នូវ​ការផ្សព្វផ្សាយ​អនុក្រិត្យ​របស់រាជរ​ដ្ឋា​ភិបាល​ទាំងអស់គ្នា​។

ប៉ុន្តែ​ទន្ទឹម​និង​នេះ​ចំពោះ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​តូចតាច​លោក​គោរព​ច្បាប់​ណាស់​មិន​ហ៊ាន​រំលោភច្បាប់​នោះទេ ហើយ​ការរំលោភច្បាប់​ផ្គើន​និង​អនុក្រិត្យ​របស់រាជរ​ដ្ឋា​ភិបាល​នាពេល​បច្ចុប្បន្ន​នេះ​គឺ​ភាគ​ច្រើន​ចំពោះ​អ្នកមាន​លុយ មាន បុណ្យស័ក្តិ និង​មាន​អំណាច​ដែល​តែងតែ​ហ៊ាន​ធ្វើ​យ៉ាងនេះ​ដោយ​មិន​ខ្លាច​ច្បាប់​។

ជាក់ស្តែង​សំណង់​អនាធិបតេយ្យ​ជា​ច្រើន​កន្លែង​ដែល​កំពុង​សង់​រំលោភ​ចំណី​ព្រែក​និង​សង់​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក ដោយ​ចាក់​ធ្នឹម​បេតុង​យ៉ាងរឹងមាំ​ចុះ​ទៅ​ក្នុង​ទឹក នាពេលនេះ បើ​តាម​អាជ្ញាធរ​ភូមិ​សង្កាត់​ឲ្យដឹងថា សំណង់​ទាំងនេះ​មិនមាន​ច្បាប់​អ្វី​ទាំងអស់ ហើយ​កន្លងមក​អាជ្ញាធរ​ភូមិ​សង្កាត់​បាន​ហៅ​ម្ចាស់​មក​ធ្វើ​ការណែនាំ​ជា​ច្រើនលើក​ច្រើនសារ​ឲ្យ​បញ្ឈប់​ការសង់​នូវ​សំណង់​ដែល​ខុសច្បាប់​ខាងលើ​នេះ​ដែរ ប៉ុន្តែ​ពេល​ណា​អាជ្ញាធរ​មក​បញ្ឈប់​គឺ​ផ្អាកបាន​តែ​មួយ​ដង្ហើម​ចង្រិច​ប៉ុណ្ណោះ​។

​លុះ​ពេលណា​អាជ្ញាធរ​ជាប់រវល់​កិច្ចការ​ផ្សេងៗ​មិនសូវ​បាន​មក​តាមដាន​មើល ម្ចាស់​សំណង់​ខាងលើ​តែងតែ​លួច​បញ្ជា​ជាង​និង​កម្មករ​ឲ្យធ្វើ​របៀបក​ញ្ឆក់​កណ្តៀត​ជួនកាល​មាន​ពេល​យប់​ក៏​មាន​ផងដែរ នេះ​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​នេះ​ផ្តល់​តំរុយ​ដល់​អ្នក​សារពត៌មាន​យើង​កន្លងមក​។​

​នៅ​ពេល​ថ្មីៗ​នេះ​ដែរ​ក្នុង​អង្គប្រជុំ​គណបញ្ជាការ​ឯកភាព​ខេត្ត លោក ជាវ តា​យ អភិបាល​នៃ​គណ​អភិបាល​​ខេត្ត​បាន​លើកឡើង​ផងដែរ អំពី​ការកែលំអរ​តំបន់ឆ្នេរ​ការហាមឃាត់​មិន​ឲ្យ​បុគ្គល​ណា​ម្នាក់​រំលោភ​យក​ចំណី​ព្រែក​ឬ​សង់​សំណង់​រំលោភ​ចូល​ចំណី​ព្រែក​ជាដើម​។​

​ចំពោះ​សំណង់​ដែល​កំពុង​សង់​រំលោភ​ចុះ​ក្នុង​ព្រែក​ដែល​ស្ថិតក្នុង​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​នាពេលនេះ បើ​តាម​លោក លាង រឿន​សុ​ទ្ធី អភិបាលក្រុង​កំពត​បាន​ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​កាលពី​រសៀល​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ ២០១៨ នេះ​ថា សំណង់​ខាងលើ​នេះ​ក្រុមការងារ​សាលាក្រុង​ធ្លាប់​បាន​ចុះ​ទៅ​បញ្ឈប់​ការ​សាង់​មួយ​លើក ជា​ពីរ​លើក​រួចមកហើយ​ដោយ​ហៅ​ម្ចាស់​មក​ណែនាំ​ឲ្យ​ឈប់​សាងសង់ ម្ចាស់​ក៏​បាន​សន្យា​ជាមួយ​ក្រុម​ការងា​រថា​ឈប់​សាងសង់​ដែរ​។

ក្រោយមក​ក៏​ចេះ​តែ​លួច​សាងសង់​បន្តទៀត ហើយ​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៨​កន្លងមក​ ​អាជ្ញាធរ​ក្រុង​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​មក​ហា​ឃាត់​ម្តងទៀត ដោយ​ហៅ​ម្ចាស់​មក​ ​ធ្វើ​កំណត់ហេតុ​ចុះ​កិច្ចសន្យា​បញ្ឈប់​ការសាងសង់​និង​រង់ចាំ​អនុវត្ត​បទបញ្ជា​ពី​រដ្ឋបាល​ខេត្ត​ដើម្បី​រុះរើ​ចេញ ដោយ​ក្រុង​បាន​ធ្វើ​របាយការណ៍​រាយ​ជូន​ទៅ​រដ្ឋបាល​ខេត្ត​ជា​ចុងក្រោយ​រួច​ទៅ​ហើយ​រង់ចាំ​ចំណាត់ការ​របស់​ខេត្ត​ដើម្បី​មាន​វិធានការ​រុះរើ​ជាបន្ទាន់​។​លោក​ថា ស្រាប់តែ​នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ ២០១៨​នេះ គេ​ឃើញ​ម្ចាស់​សំណង់​ខាងលើ​ផ្គើន​និង​ការបញ្ឈប់​នៃ​ការសាងសង់​របស់​សាលាក្រុង ដោយ​យ​កម្លាំង​កម្មករ​និង​ជាងសំណង់ មក​ធ្វើការ​សាងសង់​បន្តទៅទៀត​យ៉ាង​គគ្លើន​មិន​គោរព​កិច្ចសន្យា​ដែល​ក្រុមការងារ​សាលាក្រុង​បាន​បញ្ឈប់​នោះឡើយ​។​

​លោក​បន្តថា បើ​ម្ចាស់​សំណង់​ខាងលើ​នៅតែ​ផ្គើន​ដូច្នេះ​លោក​និង​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​នៅ​រសៀល​នេះ​ ​ដើម្បីឲ្យ​លោក​អភិបាលខេត្ត​លោក​មាន​វិធានការ​បន្ត​លើ​ករណី​ការសង់​រំលោភ​ចុះ​ក្នុង​
​ទឹក​ព្រែក​កំពង់បាយ​នេះ​តែម្តង​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ