កំពត ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមនិងសហការីបាននាំយកនូវអង្ករ និងគ្រឿងឧបភោគ បរិភោគព្រមទាំងសម្ភារៈមួយចំនួនដែលជាអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋចាស់ជរាពិកាដែលប្រឈមបញ្ហាការខ្វះខាតជីវភាព និងរងគ្រោះដោយខ្យល់កន្ទ្រាក់រលំផ្ទះចំនួន៤៣គ្រួសារដែលពិធីបានប្រគល់ជូននៅទីកន្លែងចំនួនពីរមកពីឃុំមួយចំនួនក្នុងស្រុកបន្ទាយមាសខេត្តកំពត។មានប្រសាសន៍សំណេះសំណាលលោកស្រី លាង ហៃ ជាវ តាយ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខនឹករលឹកពីសំណាក់សម្ដេច កត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនចំពោះលោកយាយលោកតានិងបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ដែលជានិច្ចកាលសម្ដេចកត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងពិសេសសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងជីវភាពរស់នៅព្រមទាំងដោះស្រាយរាល់ការទុក្ខលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនរើសអើងប្រកាន់ពូជសាសន៍និន្នាការអ្វីឡើយ ពោលគឺទីណា ពេលណា ប្រជាពលរដ្ឋមានទុក្ខលំបាក គឺទីនោះ ពេលនោះ តែងមានកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ចុះជួយដោះស្រាយនិងឧបត្ថម្ភជានិច្ច ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់ពោះអត់អាហារឡើយ។លោកស្រី លាង ហៃ ជាវតាយបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់ជំរុញលើការងារបង្កបង្កើនផលចិញ្ចឹមសត្វរួមផ្សំដើម្បីជួយសំរាលជីវភាពបងប្អូនកាន់តែប្រសើរឡើង និងមានការរស់នៅដោយលក្ខណៈអនាម័យស្អាត គឺហូបស្អាត ផឹកស្អាត ដើម្បីបង្ការជំងឺផ្សេងៗ។ អំណោយដែលបានឧបត្ថម្ភប្រជាពលរដ្ឋទាំងចំនួន៤៣គ្រួសារ ក្នុងមួយគ្រួសារ អង្ករ២៥គីឡូ មី១កេះ ទឹកស៉ីអ៉ីវ១យួរ ស្ករត្នោត១គីឡូ សាប៊ូ២ដុំនិងថវិកា៦ម៉ឺនរៀល។ ដោយឡែកក្នុងនោះចំពោះគ្រួសាររងគ្រោះដោយខ្យល់បក់បោករលំផ្ទះចំនួន២គ្រួសារក្នុង១គ្រួសារៗទទួលបានប្រាក់បន្ថែម១លានរៀលនិង២គ្រួសារទៀតបន្ថែម១គ្រួសារៗថវិកា៤០ម៉ឺនរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ