កំពត ៖ កំណាត់ឈើអារចំនួន៩កំណាត់ប្រភេទឈើទាលដែលគេដឹកតាមគោយន្តកន្ត្រៃយ៍៣គ្រឿង ត្រូវបានសង្កាត់ព្រៃឈើស្រុកកំពង់ត្រាចសហការជាមួយសមត្ថកិច្ចធ្វើការបង្ក្រាប កាលពីរសៀលថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០១៨ត្រង់ចំណុចមុខវត្តកំពូលមាស ស្ថិតក្នុងភូមិកំពូលមាស ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ជាមួយនឹងការបង្ក្រាបករណីដឹកជញ្ជូនកំណាត់ឈើធំៗគ្មានច្បាប់ទម្លាប់ដូចខាងលើ សមត្ថកិច្ចជំនាញ ក៏បានឃាត់ខ្លួនឈ្មួញម្នាក់និងម្ចាស់គោយន្តចំនួនបីនាក់ទៅសាកសួរដើម្បីបំពេញនីតិវិធីផងដែរ។តាមប្រភពពីក្រុមសមត្ថកិច្ចដែលចុះឃាត់គោយន្តដឹកឈើខាងលើបានឲ្យដឹងថា ឈើទាលដែលអារកាត់ជា៩កំណាត់នេះ ត្រូវបានឈ្មួញឈ្មោះ អូន ពីន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្រែគុយ ឃុំពោធិ៍ចម្រើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទិញពីប្រជាពលរដ្ឋក្នុងភូមិក្បែរនោះ ហើយអារជា៩កំណាត់ដឹកតាមគោយន្តកន្ត្រៃយ៍ចំនួន៣គ្រឿងដើម្បីដឹកយកទៅកាន់ភូមិសាស្ត្រខេត្តតាកែវ។ប្រភពពីសមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថា បន្ទាប់ពីបង្ក្រាប ឈើទាលទាំង៩កំណាត់ខាងលើ កម្លាំងជំនាញក៏រាយការណ៍ទៅជំនាញថ្នាក់លើ ដើម្បីដឹកបញ្ជូនវត្ថុតាងទាំងនោះទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពតអនុវត្តតាមនីតិវិធីនៅរសៀលថ្ងៃដដែល។ទាក់ទិននឹងករណីបង្ក្រាបឈើទាលដែលឈ្មួញទិញពីប្រជាពលរដ្ឋនេះដែរ លោកជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៨នេះថា តាមពិតឈើទាលចំនួន៩កំណាត់នេះវាមិនជាប់ជាបទល្មើសធំដុំនោះទេ ព្រោះឈើទាលនេះឈ្មួញបានទិញពីប្រជាពលរដ្ឋនៅក្នុងភូមិប្រាកដមែន ប៉ុន្តែគ្រាន់តែឈ្មួញខាងលើនេះ មិនអនុវត្តតាមនីតិវិធី ពោលគឺពុំមានក្រដាសស្នាមក្នុងការដឹកជញ្ជូនឈើឆ្លងពីតំបន់មួយទៅតំបន់មួយឲ្យបានត្រឹមត្រូវទើបកម្លាំងជំនាញឃាត់ដើម្បីបំពេញបែបបទតាមច្បាប់រដ្ឋបាលព្រៃឈើកំណត់។លោក ជួន សារ៉ា បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងករណីនេះ លោកនឹងបំពេញនីតិវិធីតាមច្បាប់ព្រៃឈើ ដើម្បីឲ្យម្ចាស់ឈើបង់ពិន័យអន្តរកាល៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ