ខេត្តប៉ៃលិន ៖ ហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយ ដោយដាច់ខ្សែរ៉តបណ្តាលឱ្យកម្មករសំណង់ស្លាប់ចំនួន៤នាក់ និងម្នាក់រងរបួសធ្ងន់ ត្រូវគេបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ខណៈ ដែលពួកគេទាំងនោះជិះខ្សែរ៉តយោងពីក្រោមឡើងទៅជាន់ទី១២ ដើម្បីធ្វើការងារ លុះកំពុងតែយោងឡើងទៅដល់ជាន់ទី៧ ស្រាប់តែដាច់ខ្សែរ៉ត បណ្តាលឱ្យធ្លាក់ចុះដី បុកជាមួយនឹងដែកខាងក្រោម ទើបធ្វើឱ្យស្លាប់និងរបួសទាំង៥នាក់តែម្តង ។ ហេតុការណ៍ដាច់ខ្សែរ៉តធ្លាក់កម្មកររបួស និងស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខាងលើបានឱ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះ ថោន កក ភេទប្រុស អាយុ១៩ឆ្នាំ ស្លាប់ ទី២. ឈ្មោះ បូរី ភេទប្រុស អាយុ៣៣ឆ្នាំ ស្លាប់ ទី៣. ឈ្មោះ ប្រាក់ ខឿន ភេទប្រុស អាយុ៣២ឆ្នាំ ស្លាប់ ទី៤. ឈ្មោះ លឹម វែង ភេទប្រុស អាយុ១៨ឆ្នាំ ស្លាប់ និងទី៥. ឈ្មោះ តន អាយុ៣២ឆ្នាំ រងរបួសធ្ងន់ ទាំងអស់គ្នាស្នាក់នៅបណ្តោះអាសន្នកន្លែងកើតហេតុខាងលើ ។ បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា គេបានឃើញកម្មករសំណង់ទាំងនោះ បានឡើងជិះកន្ត្រកយោងដូចសព្វមួយដង លុះកំពុងតែយោងឡើងសុខៗ ដល់ជាន់ទី៧ ស្រាប់តែដាច់ខ្សែរ៉ត ធ្លាក់ចុះមកដីវិញយ៉ាងពេញទំហឹង បណ្តាលឱ្យបុកប៉ះចំនឹងដែកនៅខាងក្រោម ធ្វើឱ្យអ្នកខ្លះបាក់ដៃជើង និងក.ស្លាប់ភ្លាមៗចំនួន៣នាក់ និងរងរបួសធ្ងន់២នាក់ លុះបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក៏បានស្លាប់បន្ថែមម្នាក់ទៀត និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគ្រូពេទ្យបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តបាត់ដំបង ។ ដោយឡែកសពជនរងគ្រោះដែលស្លាប់ទាំង៤នាក់កំពុងរក្សាទុកនៅក្នុងមន្ទីរពេទ្យពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ