កែប ៖ ដើម្បីអនុវត្តលើផ្នែកហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រុមការងារចុះត្រួតពិនិត្យនិងវាយតម្លៃប្រសិទ្ធភាពលើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុ ដែលប្រព្រឹត្តឡើង នាព្រឹកថ្ងៃអង្គារ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ដោយមានតំណាងមកពីនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីវាយតម្លៃគុណភាពនិងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ដែលសិក្ខាកាមបានចូលរួមកន្លងមក សម្រាប់កែលម្អ និងអភិវឌ្ឍនូវវគ្គបណ្តុះបណ្តាលនាពេលខាងមុខឱ្យល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ដោយមានការចូលរួមពី លោក អ៊ុក ថា អភិបាលរង នៃគណៈអភិបាលខេត្តកែប និង មានសមាសភាពចូលរួមមកពីមន្ទីរពាក់ព័ន្ធចំនួន ៥ រួមមាន៖ ១/ មន្ទីររ៉ែ និង ថាមពល ២/ មន្ទីរ ឧស្សាហកម្ម និង សិប្បកម្ម ៣/ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ៤/មន្ទីរសាធារណការនិងដឹកជញ្ជូន ៥/មន្ទីរ សង្គមកិច្ច និងនិតិសម្បទា។ជាមួយនឹងសកម្មភាពចុះវាយតម្លៃលើប្រសិទ្ធភាពការងារជំនាញខាងលើនេះ លោក អ៊ុក ថា អភិបាលរងខេត្តកែប បានគូសបញ្ជាក់ថា កិច្ចការនេះត្រូវបានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ សម្រាប់ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ហើយក៏ជាវគ្គបណ្តុះបណ្តាលមួយដែលយើងបានឆ្លងកាត់កន្លងមកហើយ។ដូច្នេះការងារគ្រប់គ្រងលើផ្នែកហិរញ្ញវត្ថុជាគន្លឹះសំខាន់ដែលតម្រូវឱ្យស្ថាប័នពាក់ព័ន្ធទាំងនោះ យកទៅអនុវត្តសម្រាប់វាយតម្លៃគុណភាពនិងប្រសិទ្ធភាពឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ