កំពត ៖ រាល់ដំណោះស្រាយគ្រប់បញ្ហាទាំងអស់មន្ត្រីទាំងអស់ត្រូវតាមដានឲ្យដល់ឫសគល់ និងចុះពិនិត្យមើលជាក់ស្តែង ទើបការសម្របសម្រួលទទួលបានតម្លាភាព យុតិ្តធម៌សម្រាប់ភាគីទាំងសងខាង ដោយមិនមែនផ្អែកលើការចង្អុល ហើយប្រើពាក្យប្រសិនបើនោះទេ។នេះជាប្រសាសន៍របស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ថ្លែងក្នុងដំណើរចុះត្រួតពិនិត្យផ្លូវមានបញ្ហាទំនាស់សម្រាប់ការស្ថាបនាមួយកន្លែង នៅព្រឹកថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ដែលកំពុងជាប់គាំង និងអូសបន្លាយជាយូរមកហើយនោះ។លោកជាវ តាយ ក៏បានថ្លែងទៅកាន់អាជ្ញាធរ ជំនាញរួមទាំងអ្នកពាក់ព័ន្ធថា ដើម្បីដោះស្រាយរាល់គ្រប់បញ្ហាទាំងឡាយ អ្នកសម្របសម្រួលត្រូវតាមដានឲ្យបានដល់ឫសគល់ និងចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅចំពោះមុខ ទើបការងារទទួលបាននូវលទ្ធផលវិជ្ជមាន តម្លាភាព យុតិ្តធម៌សម្រាប់ភាគីទាំងសងខាង។លោកថា ក្នុងករណី បើស្តាប់តាមរបាយការណ៍ឬការលើកដៃចង្អុល និងប្រើពាក្យប្រសិនបើនោះ ផលវិជ្ជមានមិនអាចកើតឡើងបាននោះឡើយ។ចំពោះការក្រើនរំលឹកសម្រាប់ពលរដ្ឋចំនួនពីរគ្រួសារដែលពាក់ព័ន្ធនឹងផលប៉ះពាល់ក្នុងការស្ថាបនាពង្រីកផ្លូវមួយខ្សែនេះ លោក ជាវ តាយ អភិបាលខេត្តកំពតបានពន្យល់ថា ទីនេះជាបណ្តុំនៃលំនៅស្ថាន ហើយស្ថិតក្នុងទីប្រជុំជននៃក្រុងកំពតផង ដូច្នេះការមានផ្លូវល្អ មានភ្លើងបំភ្លឺគ្រប់ទីកន្លែង ជាករណីចាំបាច់បំផុតសម្រាប់បងប្អូន និងអ្នកដំណើរទូទៅ។ជាការពិតណាស់ ការអភិវឌ្ឍរមែងរងផលប៉ះពាល់ជៀសមិនផុតឡើយ ប៉ុន្តែនៅពេលមានផ្លូវល្អស្ថិតនៅទីនេះ ដោយលោកតម្រូវឲ្យស្ថាបនា ជាប្រភេទផ្លូវបេតុងនោះ បងប្អូនពិតជាចំណេញជាងទុកផ្លូវឲ្យនៅតូចចង្អៀត ខ្វះអនាម័យ ហើយចង់ប្រកបមុខរបរផ្សេងៗក៏បាន់តែងាយស្រួលផងដែរ។ក្នុងករណីចាំបាច់នេះ លោកអភិបាលខេត្តកំពត ក៏សូមថ្លែងអំណរគុណដែលកន្លងមកបងប្អូនទាំងពីរគ្រួសារបានយល់ព្រមបរិច្ចាគដីក្នុងការពង្រីកផ្លូវ តែហាក់មិនទាន់ដំណើរការទៅមុខ។ដូច្នេះ លោកនឹងដឹកនាំមន្ត្រីពាក់ព័ន្ធចុះមកពិនិត្យមើល ដោយឲ្យជំនាញវាស់វែងជាក់ស្តែងដើម្បីឈានទៅសម្របសម្រួលចុងក្រោយបន្តទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ