ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ កងកម្លាំងប្រដាប់អាវុធ បាន​ខិតខំ​ធ្វើ​ការបម្រើ​ការពារ​ប្រជាពលរដ្ឋ មិន​ថា​ថ្ងៃ​ឈប់សំរាក ឬ​ថ្ងៃ​បុណ្យ​ទាន​នោះទេ​
Wed,05 September 2018 (Time 10:22 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 607នាក់)


ភ្នំពេញ​៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ នាយ​ស្តីទី​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការ​ស្តីទី​កងទ័ពជើងគោក នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​សង្គ្រោះបន្ទាន់ មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក មន្ត្រី​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ នៅ​កងពលតូច​លេខ​៧០​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបោះឆ្នោត​ដែល​ទើប​តែ​កន្លងផុតទៅ​ថ្មីៗ​នេះ គឺ​ប្រព្រឹត្តទៅ​ដោយ​សន្តិភាព និង​សុវត្ថិភាព​។ ប្រជាពលរដ្ឋ​ជាង​៨៣% បាន​អញ្ជើញ​ទៅ​បោះឆ្នោត ខណៈ​មាន​ការឃោសនា​មិនឲ្យ​ទៅ​បោះឆ្នោត​ក្តី​។ នេះ​បង្ហាញថា ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​បាន​យល់​ច្បាស់ និង​ស្រឡាញ់​សន្តិភាព ស្ថេរភាព ព្រោះ​ប្រជាពលរដ្ឋ​បាន​ឲ្យ​តម្លៃ ទៅលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​គាត់​។​

​លោក​បញ្ជាក់ថា «​បងប្អូន​កម្លាំងប្រដាប់អាវុធ​ក៏​ចង់ឲ្យ​ប្រទេស​មាន​សុខសន្តិភាព ហើយក៏​បាន​ខិតខំ​ចូលរួម​ការពារ​សុខសន្តិភាព និង​បម្រើប្រជាជន គឺ​កងកម្លាំងប្រដាប់អាវុធ ខិតខំ​ធ្វើការ​បម្រើការ​ពារ​ប្រជាពលរដ្ឋ​មិន​ថា ថ្ងៃ​ឈប់សំរាក ឬ​ថ្ងៃ​បុណ្យ​ទាន​នោះទេ​»​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ ការបណ្ដុះបណ្ដាល​ថ្ងៃនេះ គឺ​មាន​សារសំខាន់​ណាស់ ព្រោះ​ការសង្គ្រោះ​ជីវិត​មនុស្ស​សំខាន់​ដោយ​ពឹងផ្អែក​ទៅលើ​អ្នក​ជួយ​សង្គ្រោះ​និង​សម្ភារ​បរិក្ខារ​គ្រប់គ្រាន់​។ ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ កងកម្លាំង​យើង​បាន​ចូលរួម​បម្រើ និង​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​គ្រប់បែបយ៉ាង​ទាំង​គ្រោះ​មន្ត​រាយ​ធម្មជាតិ និង​គ្រោះថ្នាក់​ផ្សេងៗ ព្រមទាំង​បាន​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ចរាចរណ៍​ស្របតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន ក្រោម​ប្រធានបទ​ថ្ងៃនេះ ថ្ងៃស្អែក​កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក​ថា «​កងទ័ព​កើតចេញពី​ប្រជាជន និង​ដើម្បី​ប្រជាជន​ទាំង​នៅ​ពេល​សង្គ្រាម និង​សន្តិភាព​។ តម្លៃ​នៃ​ការលះបង់​របស់​កងទ័ព គឺជា​កិត្តិយស​របស់​កងទ័ព គឺជា​ធនធាន​ជាតិ​ដ៏​ចាំបាច់​បំផុត ដែល​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា និង​អប់រំ​បណ្ដុះបណ្ដាល​សមត្ថភាព​ជាប់​ជាប្រចាំ​។ ដើម្បី​បន្ត​ពង្រឹង​ការកសាង​ធនធានមនុស្ស ក្នុង​វិស័យ​ការពារ​ជាតិ​កងកម្លាំង​ប្រដាប់អាវុធ ត្រូវតែ​ធ្វើការ​កែទម្រង់​ដោយ​ឈរ​លើ គោលការណ៍​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ជាពិសេស​ទៅលើ​ប្រព័ន្ធ​អប់រំ យោធិន​ត្រូវតែ​កែសម្រួល​សំដៅ​បង្កើន​ប្រសិទ្ធភាព នៅ​ក្នុង​ការបណ្ដុះបណ្ដាល​យោធិន​អាជីព​នៃ​ការហ្វឹកហ្វឺន​ជំនាញ​ឯកទេស​ផ្សេងៗ​»​។​

​ជាមួយគ្នានេះ លោក​បាន​ថ្លែង​ទៀតថា ការត្រៀម​លក្ខណៈ​ហ្វឹកហ្វឺន​បំពេញ​សមត្ថភាព និង​សព្វាវុធ​ជាប់​ជានិច្ច គឺជា​ភារកិច្ច​ដ៏​សំខាន់​របស់​កងកម្លាំង​ប្រដាប់អាវុធ មិន​ចាំតែ​ពេល​មាន​សង្គ្រាម ឬ​ប្រឆាំង​នឹង​សត្រូវ​ប្រដាប់​អាវុធ​នោះ​ទេ​។ ដូច្នេះ​សូម​អង្គភាព​នីមួយៗ​យកចិត្តទុកដាក់​លើ​ការងារ​នេះ ក្នុង​ការបម្រើ​និង​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ការហ្វឹកហ្វឺន​ជំនាញ​ឯកទេស​ផ្សេងៗ ក្នុង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ នគរបាលជាតិ កងរាជអាវុធហត្ថ នៅតែ​ជា​កិច្ចការ​សំខាន់ និង​ចាំបាច់​បំផុត​ដែល​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា​ត្រូវតែ​ខិតខំ​ពុះពារ​បាន​។ ហេតុនេះ​ការហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ឯកទេស​សង្គ្រោះ​ឆ្នាំ​២០១៨ នា​ឱកាស​នេះ គឺ​ពិតជា​បាន​រួមចំណែក​លើកកម្ពស់​ចំណេះដឹង និង​ចំណេះធ្វើ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​យើង​ផង និង​រក្សាបាន​នូវ​ផ្នត់គំនិត​ត្រៀម​បង្ការ​ទុកជាមុន​ផង ដើម្បី​ឆ្លើយតប​សំណូមពរ​ភារកិច្ច​ចាំបាច់​ចំពោះ​មុខ​»​។​

​លោក​បន្តថា «​ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​សិក្ខាកាម​ទាំងអស់ ដែល​បាន​បញ្ចប់​ការហ្វឹកហ្វឺន​នេះ យក​ចំណេះដឹង​ជំនាញ​របស់​ខ្លួន​ទៅ​បំពេញ​ភារកិច្ច​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព ក្នុង​ការជួយ​ប្រជាពលរដ្ឋ​របស់​យើង និង​នៅ​ក្នុង​ការចែករំលែក​ចំណេះដឹង​ជំនាញ និង​បទពិសោធន៍​ជូន​ដល់​មិត្តភក្តិ​និង​អង្គភាព​របស់​ខ្លួន​។ ព្រោះ​ការហ្វឹកហ្វឺន​មិនចាំបាច់​តែ​ធ្វើ​នៅ​ក្នុង​កងពល​តូច​លេខ ៧០ ឬ​នៅ​ទី​សាលា​នោះទេ ការ​ស្វ័យ​សិក្សា​គឺមាន​សារសំខាន់ ដើម្បី​ត្រៀម​ហ្វឹកហ្វឺន និង​ចែករំលែក​ជំនាញ​បទពិសោធន៍​ថ្មីៗ​គឺ​សំខាន់​ណាស់​»​។​

​លោក​ឧត្តមសេនីយ៍ ក៏​សូម​អរគុណ​ចំពោះ​អង្គភាព​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដែល​ខិតខំ​រៀបចំ​វគ្គ​ហ្វឹកហ្វឺន​ដ៏​មាន​សារសំខាន់​នេះ ដល់​កងកម្លាំង​នៅ​កងពលតូច​លេខ​៧០ ក៏ដូចជា នគរបាល​ជាតិ​ដើម្បី​ជួយ​ផ្ទាល់​ដល់​ជីវិត​ប្រជាពលរដ្ឋ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ