ក្រុងប៉ោយប៉ែត៖ លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិរង ទទួលការងារចរាចរណ៍ និង លោក វរសេនីយ៍ទោ ញែន អុយអៀង អធិការង ទទួលការងារសណ្តាប់ធ្នាប់ក្រុងប៉ោយប៉ែត និង នាយរងប៉ុស្តិ៍ បានសហការណ៍គ្នា ចុះរាបចំសណ្តាប់ធ្នាប់ និង កែសម្រួលចរាចរណ៍ នៅចំនុច ផ្សារថ្មីប៉ោយប៉ែត និង ផ្សារត្រី ស្ថិតភូមិបាលិលេយ្យ០១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅព្រឹក ថ្ងៃ អង្គារ ទី ០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលា ម៉ោង ០៨ និង ១០ នាទីព្រឹក។ លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា ព្រមទាំងកងកម្លាំង បានចុះធ្វើការណែនាំ ដល់អាជីវករ លក់ដូរ នៅលើចញ្ចើមផ្លូវ ជុំវិញបរិវេណផ្សារត្រី និង ផ្សារថ្មីប៉ោយប៉ែត និង ជួយកែសម្រួលចរាចរណ៍ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ គឺលោក បានធ្វើការណែនាំ និង ហាមមិនអោយអាជីវករ លក់ដូរ លើចិញ្ចើមផ្លូវសាធារណៈ និង យានជំនិះគ្រប់ប្រភេទ រទេះចត ឬដាក់លក់លើផ្លូវ តទៅទៀតនោះទេ។ក្នុងការចុះរាបចំសណ្តាប់ធ្នាប់ នៅព្រឹកនេះផងដែល សមត្ថកិច្ចបានធ្វើការដកហូត ម៉ូតូ ដែលឈប់ចតគ្មានសណ្ដាប់ធ្នាប់ជារៀងរាល់ថ្ងៃនោះបានចំនួន១៩គ្រឿង យកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីណែនាំដល់ម្ចាស់ ម៉ូតូ ទាំងអស់ អោយបានយល់ដឹងពីច្បាប់ចរាចរណ៍ និង ផ្នែកសណ្តាប់ធ្នាប់ ដើម្បីបញ្ជាសការកកស្ទះចរាចរណ៍ ដែលប្រជាពល រដ្ឋធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក មានភាពងាយស្រួល ក្នុងការធ្វើដំណើរ ព្រមទាំងជុំវិញ បរិស្ថាន សំរាម ម្ចាស់ផ្ទះ ឬ ម្ចាស់តូប ត្រូវមានការវិចខ្ចប់ទុកដាក់ក្នុងធុងសំរាម អោយបានត្រឹមត្រូវ ដើម្បី បរិស្ថានស្អាត សណ្តាប់ធ្នាប់ល្អ។ លោកវរសនីយ៍ទោ ឈឿន ប៊ុនថា អធិរង នគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែត បាន មានប្រសាសន៍ ផ្តាំផ្ញើរដល់បងប្អូនអាជីវករលក់ដូរ ក្នុងផ្សារថ្មីប៉ោយប៉ែត និង ផ្សារត្រី ក៏ដូចជាអ្នករត់ម៉ូតូឌុម សូមអោយបងប្អូន ចូលរួមគោរពច្បាប់ទាំងអស់គ្នា គឺហាមឈប់ ចត ឬ លក់ដូរ លើចិញ្ចើមផ្លូវសារធារណៈ តទៅទៀត បើនៅតែមានចតម៉ូតូ ឬចតលក់ដូរ នៅលើចិញ្ចើមផ្លូវ នៅពេលលើកក្រោយៗទៀត សមត្ថកិច្ច និង មានវិធានការចាប់ផាកពិន័យ និងសំណូមពរ ដល់ម្ចាស់តូបលក់ដូរ ក្នុងបរិវេណផ្សារ សុំចូលរួមជួយសម្អាត បរិស្ថានអនាម័យ និងឈប់ចតម៉ូតូ គ្នានសណ្តាប់ធ្នាប់ អណាធិបតេយ្យ បែបនេះទៀត ដើម្បីជះវាងមានការកកស្ទះ និង ដើម្បីមានសោភ័ណភាពល្អ ប្រសើរឡើងៗ គឺប្រការ កើតមានគ្រោះថ្នាក់ចរាចរណ៍ដោយៈយថាហេតុ ប្រការណាមួយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ