កំពត ៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងការនាំយកពូជស្រូវ ចែកជូនប្រជាកសិករ មកពីស្រុកចំនួន០៣នៃខេត្តកំពត ដើម្បីស្ដារជាបន្ទាន់ផ្ទៃដីឡើងវិញនៃការខូចខាតដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅពេលថ្មីៗនេះ។ពិធីនេះធ្វើឡើងនៅសាលាឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមផងដែពីមន្ត្រីតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្តនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។ចំពោះពូជស្រូវដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាពេលនេះគឺពូជស្រូវសែនក្រអូបដែលផ្ដល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសរុបមានចំនួន១៦តោនដើម្បីជួយស្ដារផ្ទៃដីប្រជាកសិករជាបន្ទាន់ឡើងវិញដែលរងការបំផ្លាញខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀងសរុបមានចំនួន២២៥ហិចតាកាលពីក្នុងខែកក្កដាឆ្នាំ២០១៨កន្លង ទៅថ្មីៗនេះ។សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវទទួលពូជស្រូវនាពេលនេះក្នុងនោះមកពីឃុំចំនួន០៥ នៅក្នុងស្រុកចំនួន០៣ស្មើ៦១៩គ្រួសារគឺស្រុកទឹកឈូ ស្រុកដងទង់និងស្រុកកំពង់ត្រាច ហើយទំហំផ្ទៃដីរងការខូចខាតដំណាំស្រូវសរុបចំនួន២២៥ហិកតា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ