កំពត ៖ យើងជាមន្ត្រីរាជការទាំងអស់ត្រូវខិតខំធ្វើការងារអ្វីដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយយើងត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានទ្វេរដង។នេះជាការលើកឡើងរបស់ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលលោកនិងសហការី រួមទាំងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ បានចុះពិនិត្យការជួសជុលផ្លូវលំក្រួសក្រហមមួយខ្សែត្រង់ចំណុច មុខវត្តអង្គត្រពាំងឈូក ប្រវែងប្រមាណ៥០០ម៉ែត្រ ស្ថិតនៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានទទួលរងការខូចខាតកន្លងមក។លោកអភិបាលស្រុកបានបញ្ជាក់ថា ការជួសជុលផ្លូវនេះ ផ្តើមចេញពីការចូលរួមរបស់ព្រះចៅអធិការវត្តអង្គត្រពាំងឈូក បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តផងដែរ។លោកអភិបាលស្រុកនាឱកាសនោះ ក៏បានផ្តាំផ្ញើដល់ប្រជាលរដ្ឋត្រូវរួមគ្នាថែរក្សា ការពារផ្លូវលំរបស់យើងឲ្យបានស្ដិតស្ថេរ គង់វង្សយូរអង្វែង សម្រាប់សម្បតិ្តរួមបន្តដល់កូន ចៅជំនាន់ក្រោយទៀត។ជាមួយគ្នានេះ លោក អូន ខន ក៏បានផ្តែផ្តាំឲ្យប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាព និងរស់នៅមានអនាម័យ ពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។សូមរំឭកថា ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែខាងលើនេះ កាលពីឆ្នាំមុនត្រូវបានអាជ្ញាធរបើកការដ្ឋានជួសជុលរួចមកហើយ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ក៏រងការខូចខាតទៅវិញយ៉ាងឆាប់រហ័យ ហើយចំណុចផ្លូវដែលរងការខូចខាតនោះ គឺស្ថិតចំណុចមុខវត្តអង្គត្រពាំងឈូក ដែលជាចំណុចទីប្រជុំជនមួយមានលំនៅឋានច្រើនស្អេកស្កះ និងមានមនុស្សរស់នៅយ៉ាងកកកុញ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ