កំពត ៖ ផ្លូវលំក្រាលក្រួសក្រហមប្រវែង ៥៣០ម៉ែត្រនិងលូភ្លោះប្រវែង១០ម៉ែត្រ ចំណាយទឹកប្រាក់សរុប្រមាណជាង៦ពាន់ដុល្លាអាមេរិក ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ជាអំណោយដ៏ថ្លៃថ្លា របស់លោកឧត្តមសេនីយទោ មាស ប៊ុនឡី អគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ និង លោកស្រី ហ៊ឹម ច្រឹប បានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ០២ កញ្ញា ឆ្នាំ ២០១៨ ក្រោមអធិបតីភាព លោកជឹង ផល្លា អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។មានប្រសាសន៍ថ្លែងក្នុងពិធីនាពេលនោះ លោកឧត្តមសេនីយទោ មាស ប៊ុនឡី ម្ចាស់ជំនួយសាងសង់ផ្លូវលំបានថ្លែងការពាំនាំសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរភូមិឃុំនិងស្រុកអង្គរជ័យទាំងមូលពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនផងដែរ ដែលជានិច្ចជាសម្តេចតែងតែយកចិត្តទុកដាក់និងដឹងសុខដឹងបងប្អូនជានិច្ច មិនដូចមនុស្សមួយចំនួនបានតែឃោសនា ភូតភរកុហកបោកប្រាស់បងប្អូនហើយមិនដែលបានជួយអ្វីដល់ប្រជាពលរដ្ឋយើងនោះទេ មានតែញុះញង់ឲ្យបងប្អូនបែកបាក់តែប៉ុណ្ណោះ។លោកឧត្តមសេនីយ៍បានថ្លែងឲ្យដឹងទៀតថា ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងខ្លួនខ្ញុំផ្ទាល់សូមសំណែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរជ័យទាំងមូល ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ដែលជាភូមិកំណើតរបស់ខ្ញុំបាទ បានបោះឆ្នោតគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីហ៊ុនសែនជានាយករដ្ឋមន្ត្រី ដោយបងប្អូនជឿជាក់យ៉ាងមុតមាំលើសម្តេចគឺមានសម្តេចមានសុខសន្តិភាព។ ដូច្នេះថ្ងៃនេះខ្ញុំនិងភរិយា តំណាងដ៏ខ្ពង់ខ្ពស់ឯ,ឧ នាយឧត្តមសេនីយចៅ ភារុណអគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ បានតបស្នងជូនបងប្អូនវិញដែលបងប្អូនបានសំណូមពរសុំផ្លូវលំប្រែវងជាង៥០០ម៉ែត្រនិងលូភ្លោះជាង១០ម៉ែត្រ ព្រមទាំងជួយកសាងសមិទ្ឋិផលផ្សេងៗមួយចំនួនទៀតនៅក្នុងភូមិត្រពាំងខ្យងនេះ ហើយថ្ងៃនេះក៏បានហើយរួចរាល់និងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ដែលមានការអញ្ជើញចូលរួមជាអធិបតីលោក ជឹង ផល្លា អភិបាលរងខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងមានការអញ្ជើញចូលរួមជាកិត្តិយស អាជ្ញាធរភូមិឃុំស្រុក កងប្រជាការពារនៅក្នុងឃុំ រួមនិងប្រជាពលរដ្ឋសរុបមនុស្សចូលរួមប្រមាណជាង៥០០នាក់ ។ លោកឧត្តមសេនីយបានបន្តទៀតថា ស្រុកអង្គរជ័យជាស្រុកល្បីខាងអ្នករៀនសូត្រពូកែ និងមានអ្នកបានធ្វើធំច្រើនតាំងពីដើមមក ហើយបច្ចុប្បន្នយុវជនជំនាន់ក្រោយក៏នៅតែបន្តរក្សាកេរ្តិ័ឈ្មោះស្រុកមួយនេះបាន ហើយឯកឧត្តម ក៏បានរំឭកដល់យុវជន និងមន្ត្រីជំនាន់ក្រោយ មិនថាតែអ្នកស្រុកអង្គជ័យទេ គឺទូទាំងប្រទេស នៅពេលរៀនចេះ មានចំណេះជំនាញ ខ្ពង់ខ្ពស់ហើយ មិនត្រូវភ្លេចពីសីលធម៌ គុណធម៌ សច្ចៈធម៌ទេ ហើយត្រូវយកវាមកបម្រើប្រជាពលរដ្ឋ ហើយបើបានក្លាយជាមន្ត្រីរាជការ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ កុំធ្វើជាចៅហ្វាយរបស់ប្រជាពលរដ្ឋ កុំធ្វើដូចបុគ្គលមួយចំនួន ខ្លួនមានចំណេះតែខ្វះលីលធម៌ គុណធម៌ សច្ចៈធម៌ ដើរតែបង្ករឿងឲ្យសង្គមប្រទេសជាតិខ្លួនឯងកើតចលាចល និងដើរថយក្រោយ ។ ក្នុងពិធីដ៏អធឹកអធមនោះ លោកជឹង ផល្លា អភិបាលរង តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងដែរថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹងនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត សីលធម៌ខ្ពស់ គុណធម៌ សច្ចៈធម៌ ព្រហ្មវិហារធម៌ បានធ្វើឲ្យប្រទេសរីកចម្រើន និងមានមុខមាត់នៅក្នុងឆាកអន្តរជាតិ និងក្របខណ្ឌអាស៊ាន ដោយកម្ពុជាបានក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នឹងឆាប់រហ័សជាងគេ ក្នុងបណ្តាប្រទេសនៅក្នុងពិភពលោក ។លោកអភិបាលរងខេត្តបន្តថា កូនខ្មែរនាពេលបុច្ចុប្បន្នកំពុងតែមានមោទនភាពដោយសារសម្តេចតេជោខ្លាំងណាស់ ទាំងអ្នកនៅក្នុងស្រុកនិងក្រៅស្រុក ពិសេសកម្មករ ទៅធ្វើការស្រុកគេ ដូចជាប្រទេសថៃលែងលាក់ថាខ្លួនមិនមែនខ្មែរទៀតហើយ ។ពលរដ្ឋប្រើប្រាស់ផ្លូវលំនោះ ម្នាក់បានប្រាប់ឲ្យដឹងថា លោកស្រីពិតជាសប្បាយចិត្តដែលឃើញ ថ្នាក់ដឹកនាំមានគុណធម៌ និងចេះដឹងគុណ និងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ផ្លូវមួយខ្សែនេះវាពិតជាបានបង្កការងាយស្រួលក្នុងការធ្វើដំណើរ និងសូមអរគុណដល់សម្តេចដែលបានដឹកនាំធ្វើឲ្យមានការអភិវឌ្ឍន័គ្រប់ទីកន្លែង ។សូមបញ្ជាក់ថា បើតាមប្រសាសន៍របស់ លោកឧត្តមសេនីយ៍ទោ មាស ប៊ុនឡី លោកនឹងកៀងគរ ស្វែងរកលទ្ធភាព និងថវិការ ដើម្បីជួយកសាង និងជួសជុល ផ្លូវ ដែលខូចខាតផ្សេងៗទៀតនៅក្នុងឃុំកំណើតរបស់លោកទាំងមូលពីសំណាក់យុវជន និងមន្ត្រីបន្តវេណជំនាន់ក្រោយឲ្យយកការចេះដឹងនិងផលប្រយោជន៍ពីការងាររបស់ខ្លួនទៅបម្រើពលរដ្ឋ យើងវិញ។ ចុងបញ្ចប់គណៈអធិបតី ក៏បានចែកសារុងជូនប្រជាពលរដ្ឋ ផ្តល់វត្ថុអនុស្សាវរីយ៍ដល់ប្រជាការពារនិងអាជ្ញាធរដែលបានចូលរួមសរុប៥៥៩នាក់ ម្នាក់បានសារុងមួយ និងកាត់ខ្សែបូសម្ពោធសមិទ្ធិផលផ្លូវលំលូទឹកដើម្បីបើកឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ