ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ក្រុង​ប៉ោយប៉ែ​តៈ​រថយន្តក្រុង​(​របស់​ក្រុមហ៊ុន​ប្លូ​បើស​)​ដឹក​អ្នកដំណើរ បើក​បុក ម៉ូតូ​១​គ្រឿង កំពុង​តែ​ជិះ​ស្រប​ទិស​គ្នា រួច​ចុះ​គេចខ្លួន​បាត់​មួយ​រំពេច​..!!!
Sat,15 September 2018 (Time 06:24 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 698នាក់)


ខេត្ត​បន្ទាយមានជ័យ​៖ ក្រុង​ប៉ោយ​ប៉ែតៈ រថយន្តក្រុង​៤៥ កៅអី (​របស់​ក្រុមហ៊ុន​ប្លូ​បើស​) ដឹក​អ្នកដំណើរ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បើក​បុក​ម៉ូតូ​១​គ្រឿង កំពុង​តែ​ជិះ​ស្រប​ទិស​គ្នា ពី​កើត​ទៅ​លិច បណ្តាល​អោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់ បង្ក​ការភ្ញាក់ផ្អើល​ទង​ព្រឹក​ព្រលឹម ក្រោយ​ពី​បុក​ម៉ូតូ​ភ្លាមៗ​នោះ តៃកុង​រថយន្ត ចុះ​គេចខ្លួន​បាត់​ស្រមោល​តែម្តង ចំណែក ជន​រង គ្រោះ ត្រូវបាន​ដឹក​យក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ដី​ថ្មី​២ ជាបន្ទាន់ នៅ​ព្រឹក ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង នៅវេលា​ម៉ោង​០៥ និង ៣០​នាទី ភ្លឺ លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាង​មុខ​យាន្តដ្ឋាន ជួសជុល​រថយន្ត ម៉ូ​លី​ណា ស្ថិតក្នុង​ភូមិ​បាលិ លេ​យ្យ​២ សង្កាត់ និង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​ក្រោយពេល​កើតហេតុ ប៉ូលីស ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើការ​វាស់វែង និង​ជួយ​កែ សម្រួល​ចរាចរណ៍ ជូន​ដល់​ប្រពល​រដ្ឋ ដែល​កំពុង​ធ្វើដំណើរ​ផង​ដែល​។ លោក ឈឿន ប៊ុន​ថា អធិការរង​ក្រុង​ប៉ោយ​ប៉ែត ទទួល​ការងារ​ផ្នែក​ចរាចរណ៍ បាន​ប្រាប់​សារព័ត៌​(​ប៉ោយប៉ែ​ត​ប៉ុស្តិ៍​)​អោយដឹងថា​៖ ក្នុង​ហេតុការណ៍​នេះដែរ

​បើ​យោង​តាម​សម្តី អ្នក​បាន​ឃើញ​កើតហេតុ​ដំបូង ថា​៖ ម៉ូតូ ជនរងគ្រោះ ជិះ​ខាង​មុខ​រថយន្តក្រុង ដោយសារ​ផ្លូវជាតិ​លេច​ទឹក ទើប​បណ្តាលអោយ​ម៉ូតូ រលត់ ហើយ​ត្រូវ​រថយន្ត​បើក​ពីក្រោយ​ចាប់​ប្រាំង​មិនទាន់ ក៏​បុក​ម៉ូតូ តែម្តងទៅ តៃកុង​ឃើញ​ហេតុ​ការ​ដូច្នេះ រួច​ចុះ​គេចខ្លួន​បាត់​មួយ​រំពេច​ទៅ​។​

​លោក ឈឿន ប៊ុន​ថា អធិកា​រង ក្រុង​ប៉ោយ ប៉ែត បាន​បន្តទៀតថា​៖ រថយន្ត​ខូចខាត​ស្រាល និង ម៉ូតូ​ខូចខាត​ធ្ងន់ ត្រូវ​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ ប៉ែត រង់ចាំ​ការដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ