ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​អ្នក​ផ្ទុក​មេរោគ​អេដស៏ ក្នុងស្រុក​ដំណាក់​ចង្អើរ ត្រូវបាន​ទទួល​អំណោយ​កាកបាទ​ក្រហម​
Sat,15 September 2018 (Time 06:22 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 630នាក់)


​កែប ៖ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ៥​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​សាលាស្រុក​ដំណាក់​ចង្អើរ សាខា​កាកបាទក្រហម​ខេត្ត​កែប បាន​ផ្ដល់​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​អ្នក​ផ្ទុក​មេរោគ​អេដស៏ ជម្ងឺអេដស៏​ចំនួន​៤៣៣​គ្រួសារ ក្រោម​អធិបតីភាព លោកស្រី ម៉ែន នារី​សោ​ភ័ក អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា និង លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ហើយ​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អមដំណើរ​ជាច្រើនរូប​ទៀត​។​

​មានមតិ​ស្វាគមន៍ ចំពោះ​គណៈប្រតិភូ​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​គោរព​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច កិ​ត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល ជានិច្ច​ជា​កាល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ដល់​ការលំបាក់​របស់​ប្រជាពលរដ្ឋ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ វត្តមាន នៃ​ការអញ្ជើញ​ជា​អធិបតីភាព​របស់​លោក​ស្រី ម៉ែន នារី​សោ​ភ័ក ព្រមទាំង​គណៈ ប្រតិភូ​កាកបាទក្រហមកម្ពុជា​ទាំងអស់​ដែល​មាន​វត្តមាន​នាពេលនេះ​។​

​ចូលរួម​សំណេះសំណាល ជាមួយ​បងប្អូន​ក្នុងឱកាស​នោះ លោកស្រី ម៉ែន នារី​សោ​ភ័ក បាន ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម កម្ពុជា ដល់​បងប្អូន​ទាំងអស់ ដោយ​ក្តី​នឹករឭក​និង​អាណិត​ស្រឡាញ់ ដ៏​ជ្រាលជ្រៅ​បំផុត​។ ចុងបញ្ចប់​នៃ​កម្មវិធី​គណៈអធិបតី​ក៏​បាន​ប្រគល់ ជូន​ពួកគាត់​ម្នាក់ៗ​នូវ​សម្ភារៈ​រួមមាន​៖​មុង​ឆ្អឹង​ដែក​ដែល​ជា​អំណោយ​កាកបាទក្រហម​ចិន ខោអាវ និង​ថវិកា​មួយចំនួន​ផង​ដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ