ប្រទេសថៃ ៖ ទំនិញល្មើសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់ និង មានតម្លៃប្រមាណជាង ១១ លានបាត ត្រូវបានក្រុមតម្រួតថៃរួមជាមួយនិងគយរដ្ឋាករ ខេត្តឆៈឈើងសៅ ចាប់បានខណៈដែលរថយន្តជាច្រើនគ្រឿង បានដឹកទំនិញទាំងនេះចេញពីចំណុចផ្សាររោងក្លឿរ ដែលស្ថិតនៅជាប់និង ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។របាយការណ៍ដែលសារព័ត៌មានទទួលបាន គឺកិច្ចប្រតិបត្តិការ ដែលក្នុងនោះមានកំលាំងជំនាញនៃស្នងការដ្ឋានខេត្តឆៈឈើងសៅ រួមជាមួយ និង អង្គភាពគយនិងរដ្ឋាករខេត្ត បានចុះត្រួតពិនិត្យនៅលើកំណាត់ផ្លូវខ្សែលេខ ៣៥៩ ( ផ្លូវទៅខេត្តស្រះកែវថ្មី )ត្រង់ចំណុចឃុំបាងកែវ ស្រុកមឿង ខេត្តឆៈឈើងសៅ ប្រទេសថៃ ។.នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨ នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះ បានឃាត់រថយន្តសណ្តោងប្រភេទយីឌុបចំនួន ៣ គ្រឿង ដើម្បីត្រួតពិនិត្យ នៅក្នុងនោះដែល កំលាំងបានរកឃើញទំនិញជាច្រើនប្រភេទ ដែលសុទ្ធសឹងជាប្រភេទទំនិញល្មើសច្បាប់ ពាក់ព័ន្ធនិងកម្មសិទ្ធបញ្ញា ដោយ គ្មានឯកសារអ្វីបន្តិចសោះ សម្រាប់ការនាំចូលទៅក្នុងប្រទេសថៃ ។ក្រោយពេលត្រួតពិនិត្យគេសង្គេតឃើញថា៖ទំនិញនោះមាន ខោអាវឈុតកីឡា កាបូប ស្ពាយ និង ខ្សែក្រវ៉ាត់ ដែលទាំងនេះជាទំនិញល្មើសច្បាប់ រីឯទំនិញមានចំនួន ៥៥២ ការ៉ុងទៀត គឺជាប្រភេទទំនិញលេខ២ សរុបជាទឹកប្រាក់ប្រមាណ១១.៩០១ ៦០០ បាត ។ បើតាមការសារភាពពីសំណាក់អ្នកបើកបរថយន្តបានអោយដឹងថា៖ ទំនិញទាំងអស់នេះគឺពួកគេបានសុីឈ្នួលដឹកចេញពីទីតាំងផ្សាររោងក្លឿរ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលស្ថិតនៅជាប់និងខ្សែបន្ទាត់ព្រំដែនកម្ពុជា ( ខេត្តបន្ទាយមានជ័យ ) ។ បច្ចុប្បន្នទំនិញ តាំងអស់នេះ ត្រូវបានកំលាំងជំនាញនាំយកទៅរក្សាទុកដើម្បីមានវិធានការតាមផ្លូវច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ