ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ផ្ទាល់ ផ្លូវ​ដែល​រង​ការខូចខាត ពិបាក​ធ្វើ​ដំណើរ និង​ការរស់នៅ​របស់​ពលរដ្ឋ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​
Sat,01 September 2018 (Time 04:31 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 692នាក់)


​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​លេខ​១២៣CC ស្ថិតនៅក្នុង ភូមិ​ថ្មគោល​ទី​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ដែល​ផ្លូវ​មួយ​ខ្សែ​នេះ បាន​ទ​ទូល​រង​ការខូចខាត ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​កំណត់​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​ថ្មី​ឡើងវិញ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សាងសង់​ជា​ផ្លូវ​បេតុង​មាន​ប្រវែង​៩៧០​ម៉ែត្រ និង​ទទឹង​ប្រវែង​៦​ម៉ែត្រ​។ ជាមួយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នឹងធ្វើ​ការរៀបចំ​ដាក់​បណ្តាញ​លូ​ផងដែរ​។​

​ពាក់ព័ន្ធ​និង​ការបើក​ការដ្ឋាន​ធ្វើ​ផ្លូវ និង​ប្រព័ន្ធ​លូ​ខាងលើនេះ អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​មន្ទីរ​សាធារណការ ប្រញាប់​ដាក់​គ្រឿងចក្រ ឈូសឆាយ​ស្ថាបនា​ឲ្យបាន​លឿន​បំផុត និង​សូម​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ផង​ដែរ ជុំវិញ​ផលប៉ះពាល់ និង​ការរំខាន​នៅពេល​ការដ្ឋាន​ចាប់ផ្តើម​ដំណើរការ​។​

​ក្រោយពី​បញ្ចប់​ការពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​លេខ​១២៣CC​នេះហើយ លោក ឃួ​ង ស្រេង ក៏​បាន​បន្តដំណើរ​ចុះសួរសុខទុក្ខ និង​ពិនិត្យមើល​ការចាត់ចែង ការដឹក​ទឹកស្អាត​ចែកចាយ ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បន្តទៀត​។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ បានបញ្ជាក់​ថា ការចុះ​មក​សួរសុខទុក្ខ និង​ពិនិត្យមើល​ការចាត់ចែង​ការដឹក​ទឹកស្អាត​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​លោក​ចង់​ដឹង​និង​មើល​ឲ្យឃើញ​ពី ស្ថានភាព​ការរស់នៅ ការខ្វះខាត និង​ការចង់បាន​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ជាក់ស្តែង​។ នៅ​ពេល​ដឹង​ពី​ការចង់បាន​របស់​ប្រជាណ​ល​រដ្ឋ​ហើយ ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ជា​ម៉ែ​ជា​ឪ​របស់​ប្រជាពលរដ្ឋ យើង​ចុះ​ផ្តល់ជូន​ប្រជាពលរដ្ឋ​តែម្តង​។​

​ជាក់ស្តែង នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​នេះ មិនទាន់​មាន​ប្រព័ន្ធ​ទឹកស្អាត​ទៅដល់ សម្រាប់​ប្រើប្រាស់​នោះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើតឲ្យមាន​រថយន្ត​ដឹក​ទឹកជូន​ប្រជាពលរដ្ឋ ដល់​តាម​ខ្នង​ផ្ទះ​តែ​ម្តង ជាមួយនឹង​តំលៃ​រដ្ឋ​។​

​ក្នុងឱកាស​នោះ​ដែរ​លោក ឃួ​ង ស្រេង ក៏​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពិសេស​មន្ត្រី​ដែល​អនុវត្ត​លើ​ការងារ​នេះ​បន្ថែម​ជើង​រថយន្ត ក្នុង​ការដឹក​ទឹក​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​។ លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​រដូវប្រាំង​ខាងមុខនេះ អាជ្ញាធរ និង​បន្ថែម​រថយន្ត​ដឹក​ទឹក​នេះ​បន្ថែម​ទៀត ពោល​គឺ​ទាំង​៨​ភូមិ ដែល​មិន​មាន​ទឹក​ម៉ាស៊ីន​ប្រើប្រាស់ អាច​១​ភូមិ​មាន​រថយន្ត​ដឹក​ទឹក​១​គ្រឿង ដើម្បី​ដឹក​ទឹក​ចែកចាយ​ឲ្យទាន់​ចិត្ត​ប្រជាពលរដ្ឋ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ