ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
គ​.​ជ​.​ប ខេត្ត​កណ្តាល និង​រដ្ឋបាល​ខេត្ត រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨
Sat,01 September 2018 (Time 04:22 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 633នាក់)


(​កណ្តាល​)៖ គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ខេត្តកណ្តាល និង​រដ្ឋបាល​ខេត្ត បាន​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក​បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល និង​លោក គឹម ហុង ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្តកណ្តាល​។​

​នៅក្នុង​ឱកាស​នេះ​ដែរ លោក​បណ្ឌិត ម៉ៅ ភិរុណ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្ត និង​មន្ត្រី​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ប្រឹងប្រែង​បំពេញ​ការងារ​របស់​ខ្លួន ជាច្រើន​ប្រកប​ដោយ​មនសិការ​ទទួល​ខុស​ត្រូវ​ខ្ពស់បំផុត ធ្វើឱ្យ​ការងារ​បោះឆ្នោត​សម្រេចបាន​ជោគជ័យ​។​

​លោក​បណ្ឌិត ម៉ៅ ភិរុណ ក៏​សូម​ថ្លែង​នូវ​ការកោតសរសើរ​ដោយ​ស្មោះ​ចំពោះ គណបក្ស​ន​បាយ​ទាំងអស់​ដែល​បាន​ចូលរួម​ប្រគួតប្រជែង ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ ឆ្នាំ​២០១៨ ប្រកប​ដោយ​សេ​ចក​ក្តី​ថ្លៃថ្នូរ មាន​លក្ខណៈ​ចាស់ទុំ​ខាង​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថា ជោគជ័យ​នៃ​ការរៀបចំ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតីកាល​ទី​៦​នេះ បាន​ឆ្លុះបញ្ចាំង ឱ្យឃើញ​នូវ​សមត្ថភាព បទពិសោធន៍ ការងារ​រៀបចំ​ការបោះឆ្នោត របស់​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត និង​មាន​កិច្ចសហការ សម្របសម្រួល​យ៉ាង​ជិតស្និត​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​នានា ជំនះបាន​នូវ​ការលំបាក​មួយ​ចំនួន ដែល​បាន​ជួបប្រទះ​ផងដែរ​។​

​ជាមួយគ្នានេះ​ដែរ​លោក គឹម ហុង បាន​ថ្លែងថា ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ មណ្ឌល​ខេត្ត​កណ្តាល មាន​គណបក្សនយោបាយ​ឈរ​ឈ្មោះ​ចំនួន​១៧​គណបក្ស​។​

​លោក​បន្តថា ក្នុងដំណាក់កាល​ឃោសនា​បោះឆ្នោត​រយៈពេល​២១​ថ្ងៃ​កន្លង​ទៅ គណបក្ស​ទាំង​១៧ សុទ្ធតែ​បាន​រៀបចំ​កម្មវិធី​ឃោសនា របស់​ខ្លួន​គ្រប់ៗ​គ្នា គ្រាន់​តែ​គណបក្ស​ខ្លះ​ធ្វើ​ការឃោសនា​ទ្រ​ង​ទ្រាយ​ធំ ខ្លះ​ធ្វើ​ទ្រង់ទ្រាយ​តូច ប៉ុន្តែ​ជារួម​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន តាំងពី​ចាប់ផ្តើម​រហូត​ដល់​ទី​បញ្ចប់​ដោយ​ពុំ​មាន​ការរារាំង និង​គ្មាន​អំពើហឹង្សា​អ្វី​កើតឡើយ​។ លោក​បន្ត​ទៀត​ថា ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​មណ្ឌល​ខេត្ត​កណ្តាល មាន​ចំនួន​៧៣២.៥៧២​នាក់ បាន​មក​បោះឆ្នោត​ចំនួន​៦៣២.២៥១​នាក់ ស្មើនឹង​៨៦,៣១%៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ