កំពត ៖ សំរាមនិងកាកសំណល់នានា បច្ចុប្បន្នបានក្លាយជាប្រធានបទយ៉ាងក្តៅគគុក ខណៈដែលមហាជនបានចាត់ទុកជាបញ្ហាប្រឈមមួយគួរតែអាជ្ញាធរជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ។ផ្តើមចេញពីភាពអសកម្មជាច្រើនទាក់ទងនឹងករណីការបោះចោលសំរាមនិងកាកសំណល់នៅតាមទីសាធារណៈកន្លងមក បើទោះជាអាជ្ញាធរក្នុងតំបន់និមួយៗក្នុងខេត្តកំពត បាននិងកំពុងជំរុញដល់មហាជនគ្រប់ស្រទាប់ឲ្យជ្រួបជ្រាបពីកត្តាអនាម័យបែបណា ប៉ុន្តែគេនៅតែកត់សម្គាល់ឃើញប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនហាក់យល់ដឹងនៅមានកម្រិតនៅឡើយ ។ ម្ល៉ោះហើយការលួចយកសំរាម ឬកាកសំណល់ផ្សេងៗយកទៅប្លុងចោលនៅតាមទីសាធារណៈ និងតាមចិញ្ចើមផ្លូវបាននិងកំពុងកើតមានជាហូរហែរមិនថានៅតាមទីប្រជុំជន ឬទីជនបទឡើយ។ ម្យ៉ាងទៀត បើតាមមជ្ឈដ្ឋានជាច្រើនបានលើកឡើងថា ការយកសំរាមទៅបោះចោលរប៉ាត់រប៉ាយតាមចិញ្ចើមផ្លូវសាធារណៈ គឺច្រើនកើតមាននៅពេលយប់ស្ងាត់ ដោយគេតែងតែសង្កេតឃើញពលរដ្ឋមួយចំនួនបានដឹកសំរាមនិងកាកសំណល់ទាំងនោះតាមម៉ូតូចេញពីលំនៅដ្ឋាន រួចយកទៅប្លុងចោលនៅតាមចិញ្ចើមផ្លូវជាតិ ឬតាមទីតាំងដីទំនេរជាដើម។មជ្ឈដ្ឋានដដែលបានទម្លាយទៀតថា អ្នកដែលលួចយកសំណល់គ្រប់ប្រភេទបោះចោលពាសវាលពាសកាលនោះ ភាគច្រើនតែមនុស្សដដែលៗ ដោយពួកគាត់មានលំនៅឋានក្នុងទីប្រជុំ តែបាននាំយកកាកសំណល់ទាំងនេះបោះចោលតាមតំបន់ជនបទ ពិសេសតាមចិញ្ចើមផ្លូវជាតិលេខ៣៣ នៃភូមិសាស្ត្រស្រុកកំពង់ត្រាច។ជាមួយនឹងគំនរសំរាមដែលកើតមាននៅតាមមូលដ្ឋានដូចខាងលើ ត្រូវបានគេដឹងថា ច្រើនតែដឹកមកចាក់ចោលនៅពេលយប់ ស្របពេលកម្លាំងមូលដ្ឋានមិនទាន់មានគ្រប់គ្រាន់ សម្រាប់ការឃ្លាំមើលពីសកម្មភាពនោះ ហើយនេះជាការធម្មតាទេ ពេលណាមានគេលួចចាក់សំរាមពាសពេញផ្លូវ ក៏មានអ្នកចាំសម្អាតដែរ ព្រោះអ្នកខ្លះគេស្រលាញ់បរិស្ថាន ស្រលាញ់ធម្មជាតិ និងចូលចិត្តការរស់នៅស្អាតប្រកបដោយអនាម័យ។ពាក់ព័ន្ធនឹងការបោះចោលសំរាម និងកាកសំណល់គ្មានសណ្តាប់ធ្នាប់នេះ អាជ្ញាធរ ក៏ដូចជាជំនាញគ្រប់លំដាប់ដថ្នាក់ សូមអំពាវនាវ និងសំណូមពរដល់អស់លោកឈប់យកសំរាម កាកសំណល់ទៅប្លុង ឬបោះចោលនៅតាមដងផ្លូវ និងទីសាធារណៈទៀត ដើម្បីជៀសវាងនូវការផាកពិន័យតាមផ្លូវច្បាប់របស់អាជ្ញាធរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ