ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​មន្ត្រី​ជំនាញ​ខេត្ត​ប៉ៃលិន ចុះ​ត្រួតពិនិត្យ​ជញ្ជីង​អាជីវករ និង​ដាក់​ជញ្ជីង​យុត្តិធម៌​នៅ​ផ្សារ​ប៉ាង​រលឹម ដើម្បី​ផ្តល់​សុ​ក្រិត​ភាព​ជូន​ពលរដ្ឋ​
Sat,01 September 2018 (Time 04:12 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 582នាក់)


ប៉ៃលិន ៖ ប្រជាពលរដ្ឋ អាជីវករ និង​អតិថិជន​បានបង្ហាញ​ការអបអរសាទរ​ចំពោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​រង្វាស់រង្វាល់​ជញ្ជីង​របស់​អាជីវករ ព្រមទាំង​យក​ជញ្ជីង​យុត្តិធម៌​មក​ដាក់​នៅ​ផ្សារ​ប៉ាង​រលឹម ស្ថិតក្នុង​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដើម្បី​ផ្តល់​នូវ​សេវា​សាធារណៈ​មួយ​ប្រកបដោយ​ភាពត្រឹមត្រូវ យុត្តិធម៌ សុ​ក្រិត​ភាព តម្លាភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​សកម្មភាព​នេះ​បាន​ធ្វើឡើង​នា​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ ក្រោម​ការដឹកនាំ​ដោយ លោក អ៊ុក ទូច ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត និង​លោក ស៊ុន យី អភិបាល​ក្រុង​ប៉ៃលិន បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។​

​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកទិញ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​ដាក់​ជញ្ជីង​យុត្តិធម៌​នៅ​ផ្សារ​ប៉ាងរ​លឹម​របស់​មន្ត្រី​ជំនាញ​នា​នេះ គឺ​ធ្វើឱ្យ​រូបគាត់ ក៏ដូចជា​ប្រជា​ពលរដ្ធ​ទាំង​អស់ ដែល​បាន​មក​ទិញ​ទំនិញ​នានា​ពី​ផ្សារ​ទៅ គឺ​មិន​មាន​ការ​ព្រួយ​បារ​ម្មណ៍​ពី​ការ​ថ្លឹង​ទំនិញ ជាពិសេស​គឺ​មាន​ទំនុកចិត្ត​ថា ទំនិញ​ដែល​ពួក​គាត់​ទិញ​ទៅ​គឺ​គ្រប់​គីឡូ គ្មាន​ការកេងប្រវ័ញ្ច​ភ្នែកជញ្ជីង​ពី​អាជីវករ​។​

​ចំណែក​ក្រុមអាជីវករ​លក់​បន្លែ មាន់ ត្រី សាច់ នៅក្នុង​ប៉ាង​រលឹម ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ និង​ថ្លែងអំណរគុណ​ដល់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ដែល​បាន​ចុះមក​ត្រួតពិនិត្យ​មើល​ជញ្ជីង​របស់​អាជីវករ​ពួកគាត់ និង​បាន​ដាក់​ជញ្ជីង​យុត្តិធម៌​នៅ​ក្នុង​ផ្សារ​នេះ ដែល​ធ្វើឱ្យ​មាន​ទំនុកចិត្ត​ទាំង​អាជីវករ និង​អ្នកទិញ​។​

​លោក ស៊ុន យី អភិបាល​ក្រុង​ប៉ៃលិន បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​បាន​រៀបចំ​ដាក់​ជញ្ជីង​យុត្តិធម៌​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អ្នកទិញ និង​អាជីវករ​លក់​នៅ​ក្នុង​ផ្សារ ទទួល​បាន​ភាពយុត្តិធម៌ និង​ស្មើភាព​គ្នា ហើយ​លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​តែងតែ​មក​ទិញ​ទំនិញ​នានា នៅក្នុង​ផ្សារ​ព្រំ​ថ្មី សូម​កុំ​មាន​ការព្រួយបារម្ភណ៍​ការ​កេញ​ប្រវ័ញ្ញ​ភ្នែកជញ្ជីង​ទៀត ព្រោះ​ពេល​នេះ មន្ត្រី​ជំនាញ បាន​ដាក់​ជញ្ជីង​យុត្តិធម៌ នៅក្នុង​ផ្សារ​ហើយ​។​

​លោក ដួង អ៉ិម អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បានឱ្យដឹងថា ការយក​ជញ្ជីង​យុត្តិធម៌​មក​ដាក់​នៅ​ផ្សារ​ប៉ាងរ​លឹម​នាពេលនេះ គឺ​ពិតជា​មាន​សារសំខាន់​ណាស់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកទិញ និង​អាជីវករ​ជា​អ្នកលក់ ដើម្បី​ផ្តល់​នូវ​សេវា​សាធារណៈ​មួយ ប្រកបដោយ​ភាពត្រឹមត្រូវ យុត្តិធម៌ សុ​ក្រិត​ភាព តម្លាភាព ជាពិសេស​ផ្តល់​ជំនឿ​ចិត្ត​គ្នា ជៀសវាង​ការកេងប្រវ័ញ្ច ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក​បាន​បន្តថា ផែនការ​បន្ត​របស់​ម​ន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត គឺ​នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​រង្វាស់រង្វាល់​នៅតាម​ផ្សារ​ទូទាំង​ខេត្ត​ប៉ៃលិន​ឱ្យបាន​ជា​ប្រចាំ ហើយ​ក្នុងនោះ​មន្ត្រី​ជំនាញ​នឹង​បន្ត​ចុះ​ពិនិត្យ​រង្វាស់រង្វាល់​តាម​កា​រ៉ាស់​សាំង និង​ជញ្ជីង​ថ្លឹង​កសិផល តាម​សៃឡូទ​ទួល​ទិញក​សិផល​ពី​ប្រជាពលរដ្ឋ​។​

​គួរបញ្ជាក់​ថា នៅ​ខេត្ត​ប៉ៃលិន​គឺមាន​ផ្សារ​ធំៗ​ចំនួន​៤ ដែល​បាន​ដាក់​ជញ្ជីង​យុត្តិធម៌​រួចរាល់ គឺ​ទី​១-​ផ្សារ​សាលា​ក្រៅ ទី​២-​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ទី​៣-​ផ្សារ​ព្រំ​ថ្មី និង​ទី​៤-​ផ្សារ​ប៉ាង​រលឹម ដែល​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ដាក់​ជញ្ជីង​នាពេលនេះ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ