ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​រថយន្ត​ថៃ​បើក​បុក​ជាមួយ​រថយន្ត​ខ្មែរ​នៅ​ទឹកដី​ប្រទេស​ថៃ​ខេត្ត​ចាន់​បូរី​បណ្ដាលឱ្យ​ស្ត្រី​រងរបួស​ធ្ងន់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ចាន់​បូរី មិន​ទន់​ដល់​មន្ទីរពេទ្យ​ផង​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​តាមផ្លូវ​
Sun,02 September 2018 (Time 10:06 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 719នាក់)


ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​ម្នាក់​រងរបួស​ធ្ងន់ ខណ​:​ពេល​ដែល​ប្រពន្ធ​លោក​បាន​ស្លាប់ ពេល​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ បាន​ស្លាប់​តាមផ្លូវ មូលហេតុ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ថៃ​បើក​បុក​ជាមួយនឹង​រថយន្ត​ខ្មែរ​នៅលើ​ទឹកដី​ប្រទេស​ថៃ ។​

​ថ្មីៗ​នោះ​ខាង​ភាគី​ថៃ​ជា​អ្នកបើកបរ​រថយន្ត​បាន​រងរបួស​ស្រាល​ហើយ​ក៏​បើកទ្វារ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​

​ហេតុការណ៍​គ្រោះ​ចរាច​រណ៍​ដោយ​រថយន្ត​ថៃ​បុក​ជាមួយ​រថយន្ត​ខ្មែរ​នោះ​បណ្តាល​ឱ្យ​ប្រពន្ធ​លោក​
​អនុប្រធាន​មន្ទីរ​សុខាភិបាល ស្លាប់​ដ៏​គួរឱ្យ​រន្ធត់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ ស្ថិតនៅ​លើ​បណ្តោយ​ផ្លូវជាតិ ក្នុងស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា​៖ ស្ត្រី​រងគ្រោះ​ម្នាក់​ដែល​គ្រោះថ្នាក់​ចរាចរណ៍ មានឈ្មោះ ឃាង ធារ៉ា​ថន អាយុ​៤១​ឆ្នាំ ជា​នាយក​ស្តីទី​ចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ប៉ៃលិន ប្តី ឈ្មោះ សៀក រ​តន​: អាយុ​៥០​ឆ្នាំ​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​,​បាន​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បូរី ។ រីឯ​រថយន្ត​ម៉ាក​CRV ពណ៌​ប្រាក់ មិន​ស្គាល់​ស្លាក​លេខ ទទួលរង​ការខូចខាត​ទាំង ស្រុង ។ ចំណែក​អ្នកបើកបរ​រថយន្ត​ខាង​ភាគី​ថៃ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ក្រោយ​កើតហេតុ​ជន​នោះ​ក៏​បា​បើកទ្វារ​រថយន្ត​គេចខ្លួនបាត់ ។​

​ប្រភព​ព័ត៍មាន​បន្តទៀ​ត​ថា​៖ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​បើកបរ​រថយន្ត​របស់​ខ្លួន ម៉ាក CRV ពណ៌​ប្រាក់ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ដោយ​ឆ្លង​ព្រំដែន​ខេត្ត​ប៉ៃលិន​ឆ្ពោះទៅ​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ លុះ​ពេល​កំពុងតែ​ធ្វើដំណើរ​តាម​ដង ផ្លូវ​ស្រាប់តែ​មាន​រថយន្ត​ថៃ​១​គ្រឿង​ម៉ាក​មី​សុ​យ​មី​ស៊ី​ពណ៌​ស​បើកបរ​វា​ជែង​គ្នា​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង​ស្លាប់​តែម្តង ។​
ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទទួលរង​ការខូចខាត​យ៉ាង​ធ្ងន់​ហើយ​ក៏​ត្រូវបាន​សមត្ថកិច្ច​ថៃ​ស្ទូច​យកចេញ​ពី​ផ្លូវ​ទៅ​រក្សាទុក រង់ចាំ​ធ្វើ​ការដោះស្រាយ​នៅពេល​ក្រោយ ។​

​បច្ចុប្បន្ន សព​ស្ត្រី​រងគ្រោះ ត្រូវបាន​សាច់ញាតិ​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ ដើម្បី​ដឹក​សព​ត្រឡប់​យក មក​ខេត្ត​ប៉ៃលិន ដើម្បី រួច​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ