ខេត្តប៉ៃលិន៖ ពលរដ្ឋដែល រស់នៅសង្កាត់ប៉ៃលិននិងសង្កាត់បរយ៉ាខា,ក្រុងប៉ៃលិនពួកគាត់បាន រិៈគន់ ទៅលើមន្ត្រីជំនាញរ៉ែ និងថាមពលខេត្ត ព្រមទាំងមន្ត្រីជំនាញសាធារណៈការខេត្តប៉ៃលិនថា, បណ្តែតបណ្តោយឲ្យក្រុមឈ្មួញបានដឹកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បិត្តសាធារណៈ និងប៉ះពាល់បរិស្ថាន បង្កជាអាចម៍ដីជ្រុះនៅលើដងផ្លូវ ពួកគាត់ពិបាកក្នុងការធ្វើដំណើរ ហើយបញ្ហាទាំងនេះអាជ្ញាធរខេត្ត និងមន្ទីរជំនាញហាក់មើលរំលង និងគ្មានចាត់វិធានការទប់ស្តាត់ ចំពោះរថយន្តទាំងនោះសោះ។តាមប្រភពព័ត៌មានពីពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំងពីខាងលើបាននិយាយតៗគ្នានៅតាមហាងកាហ្វេថា៖ រយៈពេលជិតមួយខែមកនេះផ្លូវកៅស៊ូជាច្រើនខ្សែនៅក្រុងប៉ៃលិនបានក្លាយជាសំបុកមាន់និងរថយន្តបានកិន បែកផ្លូវកៅស៊ូ ,រងការខូចខាតយ៉ាងខ្លាំង ដោយសារតែរថយន្តដឹកអាចម៍ដីលក់ របស់ក្រុមហ៊ុនមួយចំនួន បានបំផ្លាញ ធ្វើឲ្យខូចខាតសម្បិត្តសាធារណៈ ប៉ះពាល់បរិស្ថាន ផ្លូវពិបាកធ្វើដំណើរ ហើយរថយន្តដឹកអាចម៍ដីលក់ មួយចំនួនមិនព្រមគោរពសេចត្តីណែនាំរបស់ក្រសួងជំនាញ ដែលបញ្ហានេះគឺអាជ្ញាធរខេត្ត ក៍ដូចមន្ទីរជំនាញខេត្ត មានភាពធូរលុងក្នុងការគ្រប់គ្រង់។ ប្រភពព័ត៌មាន បានបន្តថា៖ផ្លូវកៅស៊ូ ដែលរងការខូចខាតធ្ងន់ធ្ងរជាងគេបំផុត និងកើតមានក្រឡិកក្រឡុក ដូចសំបុកមាន់ គឺនៅភូមិបរយ៉ាខា ភូមិបរតាំងស៊ូ ភូមិប៉ាហ៊ីត្បូង នៃក្រុងប៉ៃលិន ហើយផ្លូវទាំងនេះ ទើបតែរងការខូចខាត ដោយសារតែរថយន្តធំតូច របស់ក្រុមហ៊ុនធ្វើអាជីវកម្មដឹកអាចម៍ដីលក់បើកឆ្លងកាត់ទៅមកៗ បង្កអោយបាក់ស្រុត ក្លាយជារណ្តៅធំៗ និងមានទឹកដក់ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក និងបង្កអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ប្រភពព័ត៌មាន បានបន្តទៀតថា៖ ការដឹកអាចម៍ដីលក់ របស់ក្រុមឈ្មួញទាំងនោះ ភាគច្រើនមិនគោរពសេចត្តីណែនាំ របស់ក្រសួងរ៉ែនិងថាមពលនោះទេ ដូចជា ដឹកដីលើផ្លូវសាធារណៈ រថយន្តមិនគ្រប រថយន្តជ្រុះអាចម៍ រថយន្តដឹកលើសទម្ងន់ ជាដើម ហើយបញ្ហានេះពួកគាត់ស្នើសុំអាជ្ញាធរខេត្ត ក៍ដូចមន្ទីរជំនាញរ៉ែ និងថាមពល ,មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត មេត្តាចុះត្រួតពិនិត្យទីតាំងកាយអាចម៍ដីលក់ ណែនាំពីនិតិវិធីច្បាប់ ដល់ក្រុមឈ្មួញដឹកដីលក់ទាំងនោះផង កុំទៅតែពិនិត្យ ដោយពុំមានវិធានការនោះ ។ពាក់ព័ន្ធបញ្ហានេះដែរលោក សុខ សួន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិន មានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែសីហា តាមទូរស័ព្ទថា៖ នៅពេលថ្មីៗនេះ លោកបានចុះទៅមើលនៅតាមការដ្ឋាន របស់ក្រុមឈ្មួញដឹកអាចម៍ដីទាំងនោះហើយ ដោយណែនាំឲ្យពួកគាត់ដាក់គម្រប់គ្របពីលើ បើសិនមិនអនុវត្តន៍ ខាងលោកមិនឲ្យបើកបរលើផ្លូវសាធារណៈនោះទេ លោកធ្វើដូច្នោះគឺដើម្បីបង្កើនប្រសិទ្ធិភាពការងារ(សូមស្តាប់ការលើកឡើងរបស់លោក សុខ សួន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិន )។ចំណែកលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន ក៍មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ ខែសីហានេះថា៖ ចំពោះបញ្ហានេះកាលពីសប្តាហ៍មុនប្រជុំ គណៈអភិបាលខេត្ត គឺឯកឧត្តមអភិបាលខេត្តប៉ៃលិន បានប្រគល់ភារកិច្ចនេះឲ្យទៅអាជ្ញាធរដែនដី និងមន្ត្រីសមត្ថកិច្ចជាអ្នកចុះអនុវត្តន៍ ប្រសិនជាឃើញក្រុមរថយន្តទាំងនោះធ្វើខុសគោលការណ៍និងចុះចាប់ភ្លាមៗ ប៉ុន្តែខាងលោកមិនទាន់បានចុះសហការនៅឡើយទេ ចំណែកឯរថយន្តដឹកដីនៅតែដឹកដដែល ដោយមិនគិតពីខែវស្សា ប្រាំងនោះឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ