ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ បានឱ្យដឹងថា សមត្ថកិច្ចប៉េអឹមខេត្ត បានសហការជាមួយនឹង ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានចុះទៅធ្វើការឃាត់គ្រឿងចក្រ និងរថយន្តដែលជីកកកាយដីភ្នំខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ការចុះបង្ក្រាបនេះ ដកហូតរថយន្តដឹកដីចំនួន៣គ្រឿង គ្រឿងចក្រជីកកកាយដីចំនួន២គ្រឿង រថយន្តដឹកគ្រឿងចក្រ១គ្រឿង និងអ្នកបើកបរចំនួន៤នាក់ យកទៅសួរនាំ ។ហេតុការណ៍ចុះឃាត់ម្ចាស់រថយន្ត និងរថយន្តដឹកដីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៨ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ប្រភពព័ត៌មាន មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានបង្ហើបឱ្យដឹងថា ម្ចាស់គ្រឿងចក្រ ដែលធ្វើស កម្មភាពជីកកកាយដីភ្នំមានឈ្មោះ លីន ស្នាក់នៅក្នុងភូមិខាងលើ ហើយបានធ្វើសកម្មភាពជីកកកាយដីភ្នំដឹក លក់នៅតាមភូមិជារៀងរាល់ថ្ងៃ បណ្តាលឱ្យខូចទ្រង់ទ្រាយយ៉ាងដំណំ ។ ប្រភពបន្តទៀតថា បន្ទាប់ពីទទួលបា នសេចក្តីរាយការណ៍ កម្លាំងប៉េអឹមខេត្ត សហការជាមួយនឹងខាងរដ្ឋបាលព្រៃឈើចុះទៅធ្វើការបង្ក្រាបតែម្តង ។ ក្រុមឈ្មួញធ្វើការជីកកកាយដីភ្នំដឹកលក់នេះ ធ្វើឡើងចំនួន២កន្លែងក្បែរគ្នា ទី១. ស្ថិតនៅខាងក្រោយអនុវិទ្យាល័យផ្សារព្រំ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ និងទី២. ស្ថិតនៅចំណុចដីថ្មី ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ។ប្រភពបញ្ចាក់ទៀតថា បន្ទាប់ពីស្ងាត់សកម្មភាពរយ:ពេលប៉ុន្មានសប្តាហ៍កន្លងទៅ ស្រាប់តែក្រោយ មកថ្មីៗនេះ ក្រុមឈ្មួញសម្រុកនាំគ្នាជីកកកាយដីភ្នំដឹកលក់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចញញើតនឹងច្បាប់អ្វីនោះឡើយ ខណ:ដីស្ទើររាប ក៏ដូចជាដីភ្នំនៅគ្រប់កន្លែងនៅក្នុងភូមិខាងលើ មានការឡើងថ្លៃយ៉ាងគំហុ កគួរឱ្យកត់សម្គាល់ ។ទោះបីជាយ៉ាងណាក៏ដោយ ខាងជំនាញខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឃាត់ខ្លួនអ្នកបើកបររថយន្តចំនួន៤នាក់ យកទៅការិយាល័យរដ្ឋបាលព្រៃឈើ ដើម្បី សាកសួរ និងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ឱ្យចាត់ការតាមនីតិវិធី រីឯរថយន្ត និងគ្រឿងចក្រជីកកកាយដីទាំងអស់ ត្រូវបានជំនាញយកទៅរក្សាទុកនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រង់ចាំធ្វើការដោះស្រាយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ