កែប ៖ នៅព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៨ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំសហការីចុះពិនិត្យការចាក់កៅស៊ូAC ផ្លូវលេខ33A ដែលមានប្រវែង៧៥០ម៉ែត្រ ត្រង់ចំណុចភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដែលជាចំណុចនៅសេសសល់ ក្នុងចំណោមផ្លូវប្រវែងសរុប ៧.៨០០ម៉ែត្រ។ជាទូទៅផ្លូវលេខ33A ដែលតភ្ជាប់ពីទីប្រជុំជនសេះស ឆ្ពោះទៅកាន់មាត់ឆ្នេរហែលទឹក មានប្រវែងសរុប ៧.៨០០ម៉ែត្រនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនទុកជាចំណងដៃសម្រាប់ប្រជាពលរដ្ឋខេត្តកែប ក៏ដូចជាមហាជនគ្រប់ស្រទាប់បានធ្វើដំណើរទៅមកប្រកបដោយភាពងាយស្រួល ហើយកន្លងផ្នែកជំនាញបានស្ថាបនារួចរាល់ប្រវែង ៧.០៥០ម៉ែត្រហើយនោះ។លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឱ្យដឹងថា ចំណុចផ្លូវលេខ33A ដែលជំនាញបាននិងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំនេះមានប្រវែង៧៥០ម៉ែត្រ ហើយផ្លូវនេះផ្នែកជំនាញនឹងខិតខំស្ថាបនាទៅតាមបទដ្ឋានបច្ចេកទេសប្រកបដោយភាពរឹងមាំតាមស្តង់ដារកំណត់។ក្នុងដំណើរចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូAC ផ្លូវលេខ33Aនេះ លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានគូសបញ្ជាក់ថា ចំណុចផ្លូវនេះនឹងស្ថាបនាឱ្យបានរួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០១៨ដូចអ្វីដែលបានគ្រោងទុក។លោកបានបន្ថែមទៀតថា ផ្លូវលេខ33A ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលនេះ ត្រូវបានស្ថាបនាយ៉ាងល្អឥតខ្ចោះ មានទទឹងធំទូលាយ មានសួនចំកណ្តាលតាក់តែងលម្អដោយផ្កាចម្រុះពណ៌ បំពាក់ដោយបង្គោលភ្លើងប្រើថាមពលព្រះអាទិត្យ និងមានប្រវែងសរុប ៧.៨០០ម៉ែត្រ តភ្ជាប់ពីផ្សារសេះសរហូតដល់រង្វង់មូលផ្សារក្តាម។ចំពោះផ្លូវលេខ33A ដែលចាត់ទុកជាសមិទ្ធផលថ្មីសន្លាងសម្រាប់ជាចំណងដៃប្រជាពលរដ្ឋខេត្តកែបនេះ នឹងរង់ចាំធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ