កំពត ៖ នារសៀលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨នៅសាលប្រជុំសាលាខេត្ត រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (អាណត្តិទី៥)របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត ដើម្បីគាំទ្រគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសប្បកម្មនិងជាប្រធានក្រុមការងាថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពតនិងមានការចូលរួមពីសំណាក់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពតព្រមទាំង លោក លោកស្រី សមាជិកក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុកផងដែរ។លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពតបានឱ្យដឹងអំពីលទ្ធផលសកម្មភាពរបស់ក្រុមការងារដែលបានបំពេញការងារក្នុងការរួមចំណែកបម្រើឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលពេញមួយអណត្តិទី៥នេះ។ក្នុងនោះក្រុមការបានចុះសំណេះសំណាលនិងស្វែងរកតម្រូវការបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋមានចំនួន៦៧១លើកលើ៩៣ឃុំ សង្កាត់ ដោយមានការចូលរួមពីក្រុមការងារចំនួន ១២.០៣៨នាក់ និងប្រជាពលរដ្ឋ៦៩.០៦២នាក់ដោយប្រមូលបានបញ្ហាសំណូមពរចំនួន៣.៣៤៩ ករណី ក្នុងនោះបានដោះស្រាយចំនួន១.៥៦៦ករណី កំពុងដោះស្រាយចំនួន១.០៣១ករណីនិងមិនទាន់ដោះស្រាយចំនួន៧៥២ករណីដែលភាគច្រើនសំណូមពរនូវសល់ស្នើសុំសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធមានទំហំធំ។ លោក ជាវ តាយអភិបាលខេត្តបានឱ្យដឹងទៀតថា ដោយផ្ដើមចេញតាមរយៈសកម្មភាពខាងលើនេះជាការជាក់ស្ដែងធ្វើឱ្យខេត្តកំពតមានការរីកចម្រើនគួរឱ្យមោទនៈទាំងការងារអភិវឌ្ឍន៍និងការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋលើគ្រប់វិស័យជាផ្លែផ្កាវិជ្ជមានឈានទៅការឆ្លើយតបបាននូវសំណូមពរនិងដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ ការជឿជាក់និងក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងក្របខណ្ឌសុខសន្តិភាពនិងការអភិវឌ្ឍន៍ជូនមូលដ្ឋានខេត្តកំពតក្នុងរយៈពេលពេញមួយអាណត្តិនេះ។មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ ទេសទេសរដ្ឋមន្ត្រីបានថ្លែងការកោតសរសើរដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានក្នុងមួយអណត្តិទី៥របស់រាជរដ្ឋាភិបាលកន្លងទៅប្រកបដោយផ្លែផ្កានិងប្រសិទ្ធភាព។ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតចមប្រ សិទ្ធិក៏បានលើកបញ្ជាក់ផ្ដាំផ្ញើដល់សមាជិកក្រុមការងារផងដែរថា៖បើទោះលទ្ធផលសម្រេចបានក្នុងអាណត្តិទី៥កន្លងទៅបានជាវិជ្ជមានក៏ពិតមែន ប៉ុន្តែនៅក្នុងអណត្តិទី៦នៃរាជរដ្ឋាភិបាលកើតឡើងថ្មីនេះ យើងត្រូវយកបង្កើនការយកចិត្តទុកដាក់ទាំងអស់គ្នាឱ្យបានសកម្មថែមទៀតដើម្បីចុះមូលដ្ឋានឱ្យបានច្រើនទ្វេរដងអនុវត្តទៅតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមគ្នាដោះស្រាយនូវចំណុចសេសសល់និងបញ្ហាសំណូមពរជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ