កែប ៖ បេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ក្នុងឆ្នាំសិក្សា២០១៧-២០១៨ សិស្សប្រឡងជាប់មានកំណើនជាងឆ្នាំមុន។ នេះបើយោងតាមប្រសាសន៍របស់លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ក្នុងកិច្ចសំណេះសំណាល និងប្រកាសឈ្មោះបេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៨ ក្នុងវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប។បើតាមរបាយការណ៍របស់ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានឲ្យដឹងថា បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ ដែលសម័យប្រឡងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ គឺមានសិស្សប្រឡងចំនួន២៦៧នាក់ ដែលមកពីវិទ្យាល័យចំនួន២ គឺវិទ្យាល័យ ហ៊ុន សែន ចំការដូង និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស។លោកបានបញ្ជាក់ថា ក្នុងចំណោមសិស្សប្រឡងចំនួន២៦៧នាក់ខាងលើ មានបេក្ខជនប្រឡងជាប់ចំនួន២៤៩នាក់ និងសិស្សប្រឡងធ្លាក់ចំនួន១៨នាក់។ក្នុងឱកាសនោះ លោកកែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានលើកឡើងថា ថ្វីត្បិតការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះនៅទូទាំងខេត្តកែបពុំមានសិស្សប្រឡងជាប់និទ្ទេសAក៏ពិតមែន ប៉ុន្តែខេត្តកែបរបស់យើងពិតជាមានមោទនភាពបំផុត ដោយសារការប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៧-២០១៨ មានបេក្ខជនប្រឡងជាប់មានការកើនឡើងដែលមានអត្រាខ្ពស់រហូតដល់ទៅ ៩៣,២៥%ឯណោះ។លោក អភិបាលខេត្តបានគូសបញ្ជាក់ទៀតថា កាលសម័យប្រឡងបាក់ឌុបឆ្នាំមុនបើទោះជាខេត្តយើងមានសិស្សជាប់និទ្ទេសA ចំនួន២នាក់ក៏ពិតមែន តែអត្រា សិស្សប្រឡងជាប់មានត្រឹម៩០%ប៉ុណ្ណោះ។សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកែបមានសិស្សប្រឡងចំនួន២៦៧នាក់ ក្នុងនោះសិស្សប្រឡងជាប់ចំនួន២៤៩នាក់ ដោយក្នុងចំណោមនោះក៏មានសិស្សប្រឡងជាប់និទ្ទេស(B)ចំនួន២នាក់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ