ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាថ្មីម្ដងទៀត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រាប់ស្នងការនគរបាលរាជធានីភ្នំពេញថ្មី លោកឧត្តមសេនីយ៍ឯក ស ថេត ត្រូវពិនិត្យឡើងវិញ ជុំវិញការធ្វើសៀវភៅស្នាក់នៅ និងការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ដើម្បីធានាថាប្រជាពលរដ្ឋបានធ្វើ និងមានគ្រប់ៗគ្នា។ថ្លែងក្នុងពិធីតែងតាំងមុខតំណែង ស្នងការនគរបាលរាជធានីភ្នំពេញថ្មី នៅរសៀលនេះ នៅស្នងការនគរបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ស្នងការថ្មីត្រូវមើលបញ្ហានេះ ឲ្យបានខ្លាំងក្លា ខណៈដែលនេះជាបញ្ហាមួយត្រូវតែនាំគ្នាធ្វើឲ្យបានល្អ ពីព្រោះនេះជាតម្រូវការរបស់ប្រជាពលរដ្ឋ ។បើតាមលោកអភិបាលរាជធានីភ្នំពេញ ការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនេះ គឺស្របទៅនឹងអ្វីដែលជាគោលនយោបាយរបស់ រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលបានដាក់ចេញធ្វើយ៉ាងណាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ដើម្បីកុំឲ្យពួកគាត់មានការថ្លាំងថ្នាក់។ជាមួយគ្នានេះ លោកអភិបាល ក៏បានព្រមានចាត់វិធានការតាមច្បាប់កងកម្លាំង ចំពោះមន្ត្រីនគរបាលក្នុងរាជធានីភ្នំពេញ ដែលអសកម្មក្នុងការបម្រើសេវាជូន ប្រជាពលរដ្ឋផងដែរ។សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ត្រូវបានមកកាន់តំណែងជា ស្នងការនគរបាលរាជធានីភ្នំពេញ ជំនួសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យចូលនិវត្តន៍។ នាយឧត្តមសេនីយ៍ ជូន សុវណ្ណ ត្រូវបានព្រះមហាក្សត្រតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ស្នងការនគរបាលរាជធានីភ្នំពេញថ្មី លោកឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការប្ដេជ្ញាចិត្តថា លោកនឹងបំពេញកាតព្វកិច្ច ឲ្យបានកាន់តែល្អសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ឲ្យស័ក្ដសមទៅជាមួយអ្វីដែលរាជរដ្ឋាភិបាលផ្ដល់ទំនុកទុកចិត្ត។ ពិសេសការងារបង្ការ បង្ក្រាប និងទប់ស្កាត់រាល់គ្រប់បទល្មើសទាំងអស់ ដែលអាចនឹងកើត ឬកើតមានក្នុងភូមិសាស្ដ្រដែលលោកកាន់កាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ