ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋសង្កេតឃើញកាលពីព្រឹកនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីលោក ឈឹម វាសនា ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន បានសហការណ៍ជាមួយមន្ត្រីនៃ មន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យ និង ដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ នៅក្នុង ផ្សារប៉ាងរលឹម និងតាមគេហដ្ឋានមួយចំនួន ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោ យរិបអូសបានជិត១តោន ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រឺសម្បុរ និងព្រួយបារម្ភចំពោះសុខភា ព ។ តែពួកគាត់មិនសង្ឃឹមថា អាចចាប់ទំនិញទាំងនោះអស់ឡើយ ព្រោះចាប់តាមភូមិនិងតាមផ្សារ រីឯនៅច្រកទ្វារវិញបើកឱ្យឈ្មួញនាំចូល ដោយគ្មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនោះឡើយ ពោល គឺបើកឱ្យចូលទាំងយប់ទាំងថ្ងៃតែម្តង ។ ប្រភពព័ត៌មានបានឱ្យដឹងថាលោក ឈឹម វាសនា ដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យទំនិ ញ ដោយបានរកឃើញមានខូចគុណភាព និងហួសកាលបរិច្ឆេទជាច្រើនប្រភេទ ដូចជាទឹកក្រូចដបជ័រ ភេសជ្ជ:កំប៉ុង ស្រាបៀរដប ស្រាបៀរកំប៉ុង មីកំប៉ុង ទឹកម្ទេសដប ស្ករគ្រាប់ដូង ចាហួយកញ្ចប់ និង ប័រប្រអប់ជាដើម សរុបទាំងអស់ចំនួន822 P'ksg ស្មើនឹង 401.5 គីឡូក្រាម ។ប្រភពបន្តទៀតថា ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពសុខភាពចំណីអាហារ ដោយឃើញខាងកាំកុងចុះពិនិត្យម្តងៗ ចាប់បានទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់គួរឱ្យកត់សម្គាល់ ។ ពួកគាត់ក៏សុំឲ្យខាងកាំកុងត្រូលត្រួតពិនិត្យនៅច្រកទ្វារអន្តរជាតិ ឲ្យបានដិតដល់ផងដែរ កុំចេះតែបណ្តោយឲ្យទំនិញថៃ ដែលគេបោះបង់ចោលទៅហើយ ឬជិតហួសកាលបរិច្ឆេទ ស្រាប់តែឈ្មួញខ្មែរនាំចូលមកលក់ឱ្យប្រជាពលរដ្ឋទិញយកទៅទ ទួលទានយ៉ាងរំភើយ ជាហេតុបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ