(កំពត)៖ កម្លាំងអន្តរាគមន៍ឈុតខ្មៅរបស់ស្នងការខេត្តដឹកនាំដោយលោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តនិងមានការសម្រួលនីតិវិធីដោយលោកជ័យ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នេះ បានចុះបង្ក្រាបទីតាំងសំងំប្រើប្រាស់និងជួញដូរគ្រឿងញៀនមួយកន្លែងនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។បើតាមលោកវរសេនីយ័ទោលក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការខេត្តដែលដឹកនាំកម្លាំងចុះបង្ក្រាបបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៦ នាក់ រឹបអូសវត្ថុតាងថ្នាំញៀនចំនួន១០កញ្ចប់តូច រួមនិងសម្ភារៈវេចខ្ចប់មួយចំនួននិងឧបករណ៍សំរាប់ជក់មួយចំនួន។លោកបានបន្តទៀតថា ជនសង្ស័យទាំង៦ នាក់មានឈ្មោះដូចខាងក្រោម៖១/ ឈ្មោះ ហែម ហេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។២/ ឈ្មោះ សេង ចន្ទ្រា ភេទប្រុស អាយុ១៥ ឆ្នាំ រស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។៣ / ឈ្មោះ សុីសុវត្ថិ ដួងមីមី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ៤ / ឈ្មោះ ហូវ លាភ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។ ៥ / ឈ្មោះ អ៊ូ ដាលីង ភេទប្រុស អាយុ១៨ឆ្នាំ រស់ នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។៦ / ឈ្មោះ ដើង ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិកំពង់ត្រាចទី១ ឃុំ កំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។បច្ចុប្បន្នជនសង្ស័យទាំង៦នាក់រួមនិងវត្ថុតាងថ្នាំញៀន ព្រមទាំងសម្ភារៈសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ