កែប ៖ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកែប ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ខែសីហា ឆ្នាំ២០១៨ ក្នុងសាលប្រជុំធំសាលាខេត្តកែប ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរជាច្រើនរូប។ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប លោក លោកស្រីជាអភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង ស្រុក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងមន្ត្រីរាជការទូទាំងខេត្ត។បើតាមរបាយការណ៍របស់ លោក កែន សត្ថា អភិបាលខេត្តកែប បានបញ្ជាក់ថា កន្លងមក ក៏ដូចជាបច្ខុប្បន្ន បើផ្អែកលើការងារសន្តិសុខសង្គម គឺខេត្តកែបរក្សាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដែលមកសម្រាកលម្ហែកម្សាន្តក្នុងខេត្ត ទាំងលើគោក បណ្តាកោះ និងលម្ហសមុទ្រ។បទល្មើសគ្រប់ប្រភេទត្រូវបានកាត់បន្ថយ ចាប់តាំងពីបានជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ហើយបានបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ។ ពិសេសជោគជ័យក្នុងកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ទាំងមុនពេល ក្នុងពេល និងក្រោយពេលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ។យោងតាមអនុក្រឹត្យ លេខ ៥៤០ អនក្រ.តត របស់រាជរដ្ឋាភិបាល ត្រូវបាន តែងតាំង លោក ព្រំុ គន្ធិ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកែប បន្ទាប់ពីលោក ទេព យុទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរង នៃគណៈអភិបាលខេត្តកែប ឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។លោក ព្រុំ គន្ធិ អិបាលរង នៃគណៈអភិបាលខេត្តកែប ដែលទើបតែទទួលតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តថានឹង គោរពរដ្ឋធម្មនុញ ច្បាប់ និងបទដ្ឋាននានារបស់រដ្ឋឲ្យបានខ្ជាប់ខ្ជួន។គោរពនិងស្មោះត្រង់ចំពោះ បាវចនាជាតិ សាសនាព្រះមហាក្សត្រ គោរពគោលការណ៍ និងឋានានុក្រមក្នុងការដឹកនាំរបស់រដ្ឋបាលខេត្ត រក្សាសាមគ្គី ឯកភាពផ្ទៃក្នុងរឹងមាំ ទាំងក្នុងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមហាជនទូទៅ។ខិតខំរៀនសូត្រនិងបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីអនុវត្តតួនាទី ភារកិច្ច ដែលរាជរដ្ឋាបាល និងរដ្ឋបាលខេត្តប្រគល់ជូន ហើយយកចិត្តទុកដាក់ ក្នុងការចូលរួមអនុវត្តឲ្យទទួលបានជោគជ័យនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣និងដំណាក់កាលបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ខិតខំរួមចំណែកបម្រើប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាព លទ្ធភាព និងយកចិត្តទុកដាក់អនុវត្តភារកិច្ច ក្នុងការអភិវឌ្ឍខេត្តកែបឲ្យបានកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះពិតជាមានភាពរលូន បើទោះជាមានប្រទេសមួយចំនួនមានការរិះគន់ខ្លះក្តី តែត្រូវបានមជ្ឈដ្ឋានជុំវិញពិភពលោកទទួលស្គាល់ថា ការបោះឆ្នោយអាណតិ្តទី៦នេះមានភាពត្រឹមត្រូវ តម្លាភាព យុតិ្តធម៌ តាមមាគា៌លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយលទ្ធផលនៃការបោះឆ្នោត នឹងត្រូវមហាជននិងប្រជាពលរដ្ឋទទួលស្គាល់ថា ពិតជាត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់។លោកថា ក្នុងអំឡុងពេលនេះ គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោត នៅគ្រប់ការិយាល័យបោះឆ្នោតទូទាំងប្រទេសដែលមានជិត៣មឺុនការិយាល័យ។ជាមួយគ្នានេះ លោក សក់ សេដ្ឋា ក៏បានធ្វើការកោតសរសើរចំពោះ លោក ព្រំ គន្ធិ ជាអតីតនាយករដ្ឋបាលសាលាខេត្ត ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត ហើយតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកែប នាឱកាសនេះ ហើយលោកក៏សង្ឃឹមជឿជាក់ថា លោកអភិបាលរងដែលទើបតែទទួលតំណែងថ្មី នឹងខិតខំបំពេញកាតព្វកិច្ច និងអនុវត្តការងារបានល្អប្រសើរ ហើយបន្តចូលរួមដឹកនាំ គ្រប់គ្រង ដើម្បីអភិវឌ្ឍខេត្តកែបទទួលបានសមិទ្ធិផលថ្មីៗជាច្រើនទៀត។ទន្ទឹមនឹងនេះ លោក សក់ សេដ្ឋា ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកែបគ្រប់លំដាប់ថ្នាក់ដែលបានខិតខំសហការបំពេញការងារបានល្អប្រសើរ ពិសេសដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ គឺខេត្តកែបទទួលបានចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេស ដោយសារតួលេខអ្នកទៅបោះឆ្នោតមានរហូតដល់ជាង៩០ភាគរយឯណោះ ហើយឈ្មោះអ្នកបោះឆ្នោតនៅទូទាំងប្រទេសក្នុងអាណតិ្តទី៦នេះ មានតួលេខកំណើនរហូតដល់ជាង៨៣ភាគរយ ដោយតួលេខនេះមានកំណើនហួសពីការស្មាន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ